Home ពត៍មានថ្មីៗ កម្សាន្ត លោក ខេមរៈ សិរីមន្ត បានសម្រេចចិត្តប្រាប់ការពិតពាក់ព័ន្ធទៅនឹងស្ថានភាពជម្ងឺរបស់ប្អូនស្រីបង្កើតខ្លួន

លោក ខេមរៈ សិរីមន្ត បានសម្រេចចិត្តប្រាប់ការពិតពាក់ព័ន្ធទៅនឹងស្ថានភាពជម្ងឺរបស់ប្អូនស្រីបង្កើតខ្លួន

668

ពិតជាគួរអោយភ្ញាក់ផ្អើលខ្លាំងណាស់ ដែលការពីម្សិលមិញនេះ កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានផុសរូបភាពនិងសាររៀបរាប់ពីស្ថានភាពជំងឺរបស់កញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីបង្កើតរបស់ខ្លួន អោយមហាជនបានជ្រាប។

ជាក់ស្ដែង យោងតាមគណនីហ្វេសប៊ុក របស់​លោក ​ខេមរៈ សិរីមន្ត ​​បង្ហោះនូវរូបថតមួយសន្លឹក របស់​កញ្ញា ខេមរៈ ស្រីពៅ ព្រមទាំងសរសេររៀបរាប់​ថា «​​ជា​ច្រើន​ឆ្នាំមកនេះ ប្អូនស្រីដ៏កំស​ត់ម្នាក់នេះ​មិន​ដែល​ចង់ឃើញ Fan​ ដែលគាំទ្រគាត់​ពិបាកចិត្ត ព្រោះ​តែ​ស្ថានភាព​ជំងឺរបស់គាត់​ឡើយ ​​គាត់​ចង់ឃើញ​ Fan​ គាត់ រីករាយ​គ្រប់ពេល​វេលា…​តែ​ក្នុង​នាម​ខ្ញុំជា​បងប្រុស​របស់គាត់​ ចង់ប្រាប់​បងប្អូន​ទាំងអស់គ្នាថា ​នៅពេល​ខាងមុខនេះគាត់​ត្រូវឆ្លង​កាត់ការវះ​កាត់ ដ៏​គ្រោះថ្នាក់​មួយ…ខ្ញុំ​ជាបងប្រុស​ជូនពរ​ប្អូន​ឲ្យ​ឆ្លង​ផុត​ពេល​វេលាដ៏លំបាកនេះ​ បើ​បងប្អូនស្រឡាញ់​នឹងគាំទ្រគាត់​ ជូនពរ​គាត់ឲ្យ​ឆ្លង​ផុតគ្រោះ​នេះ​ផង ​ដើម្បី​គាត់​មាន​សុខភាពល្អ​ មក​បំពេញ​ការងារ​សិល្បៈ​វិញ​ណា​»។

 

តារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញឲ្យដឹងទៀតថា តារាចម្រៀង ខេមរៈ ស្រីពៅ នឹងត្រូវទទួលការវះកាត់ ដ៏គ្រោះថ្នាក់​ក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី លោក មិនបានបង្ហើបប្រាប់ឲ្យដឹងពី​ប្រភេទជំងឺ របស់ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនស្រី បង្កើតរបស់ខ្លួននោះទេ ​ពោលគឺលោកបានត្រឹមតែបង្ហើប ប្រាប់ពីស្ថានភាពជំងឺរបស់នាងតែប៉ុណ្ណោះ​។

តាមរយៈសារខាងលើនេះ បានធ្វើអោយអ្នកគាំទ្រជាច្រើន ដែលស្រលាញ់និងចង់ស្ដាប់សម្លេងរបស់កញ្ញា ខេមរៈ ស្រីពៅ គ្រប់គ្នា បង្ហាញអោយព្រួយបារម្ភយ៉ាងខ្លាំង ព្រោះតែថ្មីៗនេះ ឃើញកញ្ញា បង្ហើបប្រាប់ថានឹងវិលចូលសិល្បៈវិញ ៕