Home ពត៍មានថ្មីៗ លោក គីម ជុងអ៊ុន ប្តេជ្ញាជាថ្មី​ចំពោះការ​លុបបំបាត់​​នុយក្លេអ៊ែរចេញពី​ឧបទ្វីបកូរ៉េ!

លោក គីម ជុងអ៊ុន ប្តេជ្ញាជាថ្មី​ចំពោះការ​លុបបំបាត់​​នុយក្លេអ៊ែរចេញពី​ឧបទ្វីបកូរ៉េ!

805

ប្រមុខដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន បាន​បញ្ជាក់ថា រូបលោកនៅ​តែបន្តគោរពតាមការប្តេជ្ញា​របស់លោក​ ក្នុងការលុបបំបាត់​អាវុធនុយក្លេអ៊ែរចេញ​ពីឧបទ្វីបកូរ៉េ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨។

ទីប្រឹក្សាសន្តិសុខជាតិ​​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង ដែលបានដឹកនាំ​ប្រតិភូពិសេស ទៅកាន់​ទីក្រុងព្យុងយ៉ាងកាលពី​ម្សិលមិញ បានថ្លែងប្រាប់ក្រុមអ្នក​សារព័ត៌មានថា ​លោក គីម ជុងអ៊ុន បាន​បញ្ជាក់​ពីជំហរ​ប្តេជ្ញាដ៏រឹងមាំ​របស់លោក ចំពោះការបន្តលុបបំបាត់​អាវុធ​នុយ​ក្លេអ៊ែរចេញ​ពីឧបទ្វីបកូរ៉េ ហើយលោក គីម ក៏បានបង្ហាញឆន្ទៈ​ក្នុងការសហការឲ្យ​បានជិតស្និទ្ធ ជាមួយកូរ៉េខាងត្បូង ក៏ដូចជា​អាមេរិក​ ដើម្បីដំណើរការ​នេះផងដែរ៕