Home ពត៍មានថ្មីៗ លោក តាន់ គឹមសួរ ត្រូវបានអ្នកវិភាគម្នាក់វាយបកចំៗកណ្តាលមុខតែម្ដងលើករណីលោកផុសពីកញ្ញា ទេព បូព្រឹក្ស ជាសាធារណៈ

លោក តាន់ គឹមសួរ ត្រូវបានអ្នកវិភាគម្នាក់វាយបកចំៗកណ្តាលមុខតែម្ដងលើករណីលោកផុសពីកញ្ញា ទេព បូព្រឹក្ស ជាសាធារណៈ

1901

ថ្មីៗនេះមានករណីមួយដែលកំពុងក្ដៅគគុករវាងតារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស និង លោក តាន់ គឹមសួរ ដោយលោកបាននិយាយរៀបរាប់ថា ៖ “តាមពិត postបែបនេះ ខ្ញុំមិនត្រូវចែរំលែកទេ វាដូចជាspamអ៉ីចឹង វាអាចប៉ះពាល់ ដល់អាខោនហ្វេសប៊ុក របស់ខ្ញុំ តែខ្ញុំត្រូវតែធ្វើ។ ក្នុងនាមជាខ្មែរ ដែលមានទំនៀមទំលាប់ ប្រពៃដ៏ល្អផូផង់ ក្នុងនាមជាបងប្រុស ដែលស្រលាញ់ប្អូន បងមិនអាចអោបដៃឈរមើលប្អូនបន្ត ខុសបែបនេះបានទៀតទេ ចាត់ទុកថាបងជាបងប្រុសម្នាក់និយាយណែនាំទៅប្អូនចុះ ចង់ខឹងចងស្អប់ក៏បងមិនថាអីដែរ។ ទោះបីនេះជាស្ទាយមកពីប្រទេសណាក៏ដោយ វាគឺជារូបភាពដែលលើសខ្លាំងតែម្តង។ ឈប់បានទេ គិតដល់សង្គមជាតិយើងខ្លះផងបានទេ? សុំតែប៉ុណ្ណឹងទេ”

ក៏ព្រោះតែការស៊ែរមួយនេះរបស់លោកគឺទទួលប្រតិកម្មយ៉ាងខ្លាំងពីសំណាក់មហាជន រហូតមាន ផេកមួយឈ្មោះថា «អ្នកវិភាគ ឯករាជ្យ» បានផុសចោតជាសំណួរថា ៖ ហើយអោបដៃឈរមើលម្តេចមិនអង្គុយមើលម៉ោប្រូ? ចង់សួរថា ប្រូឈរយូរហត់ទេ?

មតិខ្ញុំ គាត់ជាស្ត្រី #Woman គាត់ធ្វើសកម្មភាពសម្តែង គាត់រាំ គាត់ច្រៀង នៅលើឆាក លក់ទេពកោសល្យ និង ថាមពលកាយនិងចិត្តនៅលើឆាកកំសាន្ត..

ដោយសារគាត់មានងារថា #សិល្បការិនី ជាអ្វីដែលមនុស្សស្រីម្នាក់ គាត់ធ្វើប្តូរនឹងជីវភាពរស់នៅ ហើយខ្ញុំគិតថាគាត់ក៏ហត់ ជា Style របស់គាត់ បង្កើតសម្រាប់អ្នករសនិយមបទតន្ត្រីបែបនោះ ផ្ទុយទៅវិញ គាត់អត់បានទៅជិះជាន់ សង្កត់សង្កិន កេងប្រវ័ញ្ច កាប់សម្លាប់នរណាទេប្រូ ។

វាជាអ្វីដែលពាក្យថា #សង្គមស៊ីវិល័យ អោយនិយមន័យលើ តែប្រទេសដែលវប្បធម៌ល្អផូរផង់ផ្នត់គំនិតចាក់ស្រេស ហាក់មើលបំណាំបន្តិច តែវាជាកាល្បវិត្តន៍របស់សម័យកាល #រសនិយម របស់មនុស្ស និង #របត់ជឿនលឿននៃសង្គម ហើយគ្នាយកវាជាមុខរបរ ព្រោះវាជាទីពេញនិយមរបស់ #យុវវ័យ ជាឆ្នាំងបាយរបស់គ្នា និង ជារឿងតែមួយគត់ ដែលខុសពីច្រៀងភ្លេងការនាងធ្វើមិនបាន ហើយជា #Talent ដែលនាងធ្វើបាន ក្នុងនាមជាអ្នកចម្រៀងសម័យវ័យក្មេងម្នាក់ ហើយ #Talent នេះប្រទេសណាក៏មាន។

ខ្ញុំអត់ដឹងថា #វិសាលភាពនៃបទពិសោធន៍ ក្នុងបរិបទពាក្យថា #ធ្លាប់ ទស្សនាក្បាច់រាំ ឬ ការស្គាល់ចង្វាក់រាំ របស់អ្នកទាំងអស់គ្មាមានទំហំប៉ុណ្ណានោះទេ!

តែសម្រាប់ខ្ញុំ #កុន និង #ចម្រៀងបរទេស ការរាំបែបនេះ គឺវាសាមញ្ញទៅហើយសម្រាប់អ្នកដែលមានប៉ុស្តិ៍ខ្សែកាប! វ៉ៃ #Youtube លោតម៉ោអាក្បាច់ ជិះទោងប៉ោលលិឍញញួរផ្លាប់ៗម៉េចក៏មាន គ្រប់យ៉ាងហាក់មិនជាចំនោទបញ្ហា គេហៅវាថាជា #សិល្បៈ!

ដរាបណាអ្នកនោះជា #នារីខ្មែរ អាចថា កញ្ញាៗអ្នករាំនោះរាំសាហាវពេក ក្បាច់បិសាចម៉ុងសាយ #បងប្អូនអ្នកទស្សនាខំមិនជេរយកៗហ្មង បណ្តុះបង្អាប់ថា ជា #ក្រុមពង្វក់វប្បធម៌! ដែលសម្រាប់ខ្ញុំ វា ធម្មតា វាជាក្បាច់ដែលពួក #Cheerleader ស្រុកគេ និយមរាំ! ជំនាន់ Britney Spear សូម្បីតែ #2ne1 កញ្ញា #CL ក៏គេរាំហែកដៃហែកជើង កាលហ្នឹងគេល្បី MyTV មើលគេ Live ទៀត ក៏វប្បធម៌យើងអត់ឃើញបាត់ទៅណា!

បើ Niki Minaj វិញម៉ាចថ្លែង ថ្មីៗនេះ #រាំវ៉ៃថ្ងាសក្រោមផ្លាប់ៗលើឆាកឡើងហើមដេកបិតកៅអៀក គេ Share លេងបែបកំប្លែងលាន់ អនិច្ចាអីខ្មែរ! ខ្ញុំយល់អ្នកប្រហែលជាឆ្លើយថា គេ #បរទេស គេធ្វើអីក៏សម តែនេះខ្មែរ! «យើងខ្មែរថ្លៃថ្នូរ!» Ok you win!

«តែប៉ុស្តិ៍បរទេស ក៏មានកូនបរទេសមើលដែរ! » ជាពិសេស ប្រទេសគេផ្នត់គំនិតជឿនលឿន ស្របពេលដែលយើងប្រទេសដែលពេញដោយប្រជាជនមហាអំនាចទស្សនវិទូ គិតលើវប្បធម៌ជាធំ ធំជាងអ្វីៗគ្រប់យ៉ាង!

វីដេអូរាំប្រភេទនេះ តាមការសង្កេត ខ្ញុំទទួលស្គាល់ និង យល់ស្របថា #ពិតជាអាក្រក់មើលមែន តែបើបើកចិត្ថអោយទូលាយ គឺ វាបង្ហាញពីសមត្ថភាពនៃក្រុមរាំខ្មែរ អាចធ្វើបាន មិនចាញ់បរទេស ថ្វីត្បិតមើលទៅរាងអាលេមតិចក៏ដោយ!

តែបើថាចោទវាពង្វក់ យុវវ័យអោយភ្លើតភ្លើន សម្រាប់ខ្ញុំ វាលើសតិចហើយ! ដរាបណា ជីវិតរបស់មនុស្សមានរសនិយមខាងហ្នឹង ឬមនុស្សហ្នឹងទំនោរទៅខាងហ្នឹង វាមិនដែលមើលវីដេអូ១ទៅចឹងទេ!

ព្រោះវាសតវត្សណាហើយ ហើយអត់ចង់អោយវប្បធម៌ដើរបន្តទេឬអី ចង់ស្កុបវប្បធម៌ អោយធ្មឹងត្រឹមហ្នឹង ទុកតាំងអភិរក្សចាក់សោរ! #យកវាធ្វើជាក្រមចាប់កំហុសបន្ទាបជនដែលហ៊ានបញ្ចេញថ្វីដៃ?

ព្រោះគ្រាន់តែឈរមើលគេរាំភ្លើតភ្លើន ធ្វើតាម ខ្ញុំមើលពួក K-Pop មើល BTS រាំ ខ្ញុំឆ្លងរាំតាមគេ មិនមែនបទញាក់ នៅគល់ឈើដល់រាល់ថ្ងៃទេ!

ជាពិសេសវាមិនដែលមានប្រវត្ថិដែលមើលវីដេអូមួយធ្វើអោយ #ឆ្លងធាតុ តាម បណ្តាលអោយខូុចវប្បធម៌ ពង្វក់យុវវ័យនោះទេ ដរាបណាស្រុកយើងនៅមាន youtube និង Internet បើកមើលអីដែលអាក្រក់ៗជាងហ្នឹងរាប់យោជន៍ ម្នាក់ៗ ម្ភៃឃ្លីបយ៉ាងអន់ បើបែបនោះមែន ហ្វេនកុន #Marvel ក្លាយជាស៊ុបពើហេរ៉ូអស់ហើយ!

មតិចុងក្រោយ!

«ដរាបណា ជីវិតរបស់មនុស្សមានរសនិយមខាងហ្នឹង ឬមនុស្សហ្នឹងទំនោរទៅខាងហ្នឹង! វីដេអូមួយមិនអាច កំនត់វាសនាមនុស្សអោយអាក្រក់ ឬ ល្អនោះទេ!»

វាមិនអាចប្រាសចាកនឹងពាក្យ #វប្បធម៌ ឡើយដរាបណាប្រូ កុំឈរអោបដៃមើលនាងនៅទីនេះ ជា #សង្គមយុវវ័យ ហើយ #បន្តដំណើរ ទៅកាន់សហគមន៍អភិរក្សវប្បធម៌ ឬ វត្តអារាមសាសនា សាលរចនា និង ភូមិវប្បធម៌ ដែលអ្នកស្រលាញ់វប្បធម៌ដូចប្រូគួរដើរឆ្ពោះទៅ វាជាសង្គម ជារបត់ ដែល មនុស្សជ្រើសរើសដើរទៅនិងមើលដឹងតម្លៃក្នុងផ្នត់គំនិតយល់ឃើញផ្សេងៗគ្នា តែប្រូត្រូវ #អភិរក្ស និង #អភិវឌ្ឍ!

និយមន័យអភិរក្សអ្នកស្នេហាវប្បធម៌ ជាអ្វីដែលគ្រប់គ្នាសឹងតែបំភ្លេច តែយើងគាស់ឡើងថែរក្សា ទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយ..មិនមែន អាគេកំពុងល្បី កំពុង Trending ស្រាប់តែលេចមុខទេ ជាពិសេសទំនោរនៃការសាយភាយវប្បធម៌ មនុស្សគេកើតម៉ោតែ គេស្រលាញ់របាំ ឬ តន្ត្រី ចង់ #ទេពបូព្រឹក្ស នាំក្រុមទៅរាំទយមុខផ្ទះ ៣យប់ ៣ថ្ងៃក៏អត់អាចដូររសនិយមគេបានឡើយ។

វាជាទស្សនទាន ជាហេតុផល និង ទំនោរសម្រេចចិត្តរបស់បុគ្គលដែលជាយើងគ្រប់គ្នាថាជាទម្រង់អ្វី? #ក្តីស្រលាញ់ ឬ #ការកំសាន្ត!?

ចំពោះមតិមួយចំនួនបាននិយាយថា ៖ តើការស្រលាញ់វប្បធ៌មត្រូវតែស្លៀកពាក់ ហូលផាមួង ក្បិននៅគ្រប់ទីកន្លែងមែនទេ? រូបភាពនេះគឺកញ្ញា សម្ដែងលើឆាកតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀ ជាការប្រគំតន្ត្រីសម័យ ដូចនេះគឺគេត្រូវតែតែងខ្លួនតាមកម្មវិធីដែលគេតម្រូវ។

ម្យ៉ាងវិញទៀតកុំប្រើប្រាស់អ្វីដែលជាការល្បីលើបណ្តាញសង្គម ហើយឆ្លៀតឱកាសយកមកបន្ថែមពាក្យថាខ្លួនស្រលាញ់វប្បធ៌ម យកមុខអោយខ្លួនកាន់តែល្បី ។

មតិផ្សេងទៀតបាននិយាយថា ៖ វាស្ថិតនៅលើវប្បធម៌ខ្មែររឹងមាំប៉ុណ្ណា មនុស្សខ្មែរប្រកាន់វប្បធម៌ខ្លួនប៉ុណ្ណា ចង់កញ្ញាទេពបូព្រឹក្សរាំបែបនេះក៍ដោយ ក៍ខ្ញុំមិនទៅយកគម្រូតាមដែរ វាមិនប៉ះពាល់វប្បធម៌ខ្មែរទេ បើខ្មែរភាគច្រើនមិនមើលនាង មិនធ្វើតាមនាងទៅ ចប់ហើយ។ តែវាមកពីមនុស្សខ្មែរមិនរឹងមាំ ងាយគេអូសទាញបាន អញ្ចឹងបានជាអ្នកដែលអភិរក្សនិយមមួយចំនួនកើតមានការព្រួយបារម្ភ ជាពិសេសក្មេងៗដែលមិនទាន់បានបង្រៀនវាអោយស្គាល់វប្បធម៌ខ្មែរ អោយចេះស្រលាញ់វប្បធម៌ខ្មែរ ខ្លាចតែវាឃើញទេពបូព្រឹក្សមុន វាទៅធ្វើតាមទេពបូព្រឹក្សហើយ។ នេះវាមកពីសង្គមយើងមិនសូវរឹងមាំ ទើបតែងតែកើតមានការព្រួយបារម្ភ។

ចំពោះអ្នកទាំងអស់គ្នាមានមតិយ៉ាងណាអាចផ្ដល់យោបលបន្ថែមបាន៕