ក្បាលឆក ព្រោះតែសក់ជ្រុះច្រើន ៖ មិនមែនជាជំងឺប៉ះពាល់សុខភាពទេ ប៉ុន្តែធ្វើឲ្យអ្នកព្រួយបារម្ភ ពិបាកក្នុងការជួបអ្នកដទៃ និងបាក់ទំនុកចិត្តលើខ្លួនឯងយ៉ាងខ្លាំង។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រព្យាបាលសក់ជ្រុះយ៉ាងមាន ប្រសិទ្ធភាព តាំងពីឬសគល់ ដល់ ចុងសក់ លោកអ្នកអាចសាកល្បងអនុវត្តន៍តាមបាន ៖
+ ប្រេងដូង ៖ ជួយជំរុញសក់ឲ្យដុះបានឆាប់រហ័ស។ លោកអ្នកគ្រាន់តែលាបប្រេងដូងសុទ្ធ ត្រង់គល់សក់រួចម៉ាស្សាស្រាលៗ អប់ទុកចោលមួយយប់ ហើយព្រឹកឡើងកក់សក់ជាមួយនឹងទឹកក្ដៅឧណ្ហៗ ។ អនុវត្តន៍របៀបនេះឲ្យបាន ៤ ដង/ សប្ដាហ៍។
+ខ្ទឹមបារាំង ៖ គៀបយកតែទឹក រួមលាយជាមួយនឹងប្រេងដូង លាបឲ្យសព្វសរសៃសក់ ម៉ាស្សាស្រាលៗ ៣០នាទី រួចកក់ជម្រះ និងសាប៊ូកក់សក់ជាធម្មតា។ អនុវត្តន៍ ៤ដង/ សប្ដាហ៍។
+ប្រេងចម្រាញ់ពីក្រូចថ្លុង ៖ នេះគឺជាវិធីសាស្ត្រដែលគេនិយមប្រើ ព្រោះប្រេងក្រូចថ្លុង គឺជាប្រភេទប្រេងដ៏ល្បី មានប្រសិទ្ធភាពខ្ពស់ ជួយឲ្យសក់ដុះបានឆាប់រហ័ស។-វិធីប្រើ ៖ បាញ់ជាតិប្រេងនៅដើដៃ ហើយលាបឲ្យសព្វត្រង់គល់សក់ ទុកចោល ១ម៉ោង រួចកក់ជម្រះនឹងទឹកក្ដៅឧណ្ហៗ ។ អនុវត្តន៍ ៤ ដង/ សប្ដាហ៍។
+តែបៃតង ៖ ស្លឹកតែបៃតងយកទៅដាំទឹកឲ្យពុះ ទុកឲ្យត្រជាក់ រួចយកទៅកក់សក់ ចំនួនសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលមានក្នុងតែបៃតង ជួយជំរុញសក់ ដុះចេញឆាប់រហ័សជាងមុន ។ ក្រៅពីនោះទៀត ទឹកស្លឹកតែបៃតងអាចជំនួសឲ្យសាប៊ូកក់សក់បាន ។
អ្នកអាចសាកបានតាមវិធីធម្មជាតិដែលបានរៀបរាប់ខាងលើ៕