Home ពត៍មានថ្មីៗ វីដេអូអប់រំមួយនេះអាចធ្វើអោយអ្នកស្រក់ទឹកភ្នែកមិនដឹងខ្លួន ដែលបង្ហាញពីទឹកចិត្តឧត្តមគតិរបស់គ្រូបង្រៀនពិកាភ្នែក!(មានវីដេអូ)

វីដេអូអប់រំមួយនេះអាចធ្វើអោយអ្នកស្រក់ទឹកភ្នែកមិនដឹងខ្លួន ដែលបង្ហាញពីទឹកចិត្តឧត្តមគតិរបស់គ្រូបង្រៀនពិកាភ្នែក!(មានវីដេអូ)

508

តាមរយៈវីដេអូរឿងខ្លីអប់រំមួយរបស់ប្រទេសថៃដែលបានបង្ហាញពីការ ទឹកចិត្តរបស់គ្រូបង្រៀនដែលជាជនពិការភ្នែកដែលត្រូវសង្គមមិនអោយតម្លៃការបង្រៀនរបស់គាត់។

វិដេអុនេះនិយាយអំពីសង្គមមួយដែលបង្ហាញពីឪពុកម្ដាយរបស់កុមារដែលមិនពេញចិត្តដោយមើលងាយគ្រូបង្រៀនពិការភ្នែកថាមិនមានសមត្ថភាពបង្រៀនកូនៗរបស់ពួកគេ រហូតដល់ក្រុមគ្រូនៅសាលាបានប្រជុំគ្នាសុំអោយលោកគ្រូអាយជាជនពិការភ្នែកឈប់ធ្វើជាគ្រូបង្រៀន ដោយអោយគាត់ទៅកាន់ផ្នែកចុះឈ្មោះវិញ។

ដោយលោកគ្រូអាយមានឧត្តមគតិក្នុងការបង្រៀនសិស្សគាត់ក៏បានបដិសេធនឹងនិយាយពាក្យមួយឃ្លាថា៖ «គោលបំណងរបស់សាលាគឺជាការអភិវឌ្ឍន៍ក្មេង ទោះបីជាខ្ញុំមើលមិនឃើញ តែសុំអោយខ្ញុំបានបង្រៀន បានឃើញអនាគតល្អៗរបស់ក្មេងៗផងទៅ!»។

ចុងក្រោយដោយមានការតាំងចិត្តនិងការយកចិត្តទុកដាក់របស់សិស្សដែលរៀនជាមួយលោកគ្រូអាយ សិស្សទាំងអស់បានប្រឡងជាប់និងបានដឹងគុណចំពោះលោកគ្រូដែលពិកាតែមានឧត្តមគតិខ្ពស់៕

ចង់ដឹងថាវីដេអូអប់រំនេះក្តុកក្តួលយ៉ាងណាទស្សនាវីដេអូខាងក្រោម៖

ព្រោះខ្ញុំមិនចង់រៀនជាមួយគ្រូពិការភ្នែក មើលក៏មើលមិនឃើញ មកបង្រៀនពួកខ្ញុំបានយ៉ាងម៉េច?

Posted by Y O U & M E on Monday, 18 February 2019