Home ពត៍មានថ្មីៗ វីរ៉ុស Zika បានរាតត្បាតនៅក្នុងប្រទេសឥណ្ឌានឹងកើនឡើងដល់១០០ករណី!

វីរ៉ុស Zika បានរាតត្បាតនៅក្នុងប្រទេសឥណ្ឌានឹងកើនឡើងដល់១០០ករណី!

440

នៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងមនុស្ស២៨នាក់ ត្រូវបានធ្វើរោគវិនិឆ្ឆ័យឃើញ ថាមានការផ្ទុកវីរ៉ុស ក្នុងរយៈពេល៣៦ម៉ោងកន្លងទៅនេះ ចំនួនករណីវីរ៉ុស Zika បានឈានដល់១០០ករណីហើយ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី១៧ ខែតុលានេះ។

​មន្ត្រីសុខាភិបាលមួយរូប បានឲ្យដឹងថា «គ្រប់ករណីទាំងអស់ គឺមកពីរដ្ឋ Rajasthan ភាគខាងលិចនៃប្រទេស ហើយភាគច្រើននៃពួកគេ គឺមកពីមន្ទីរពេទ្យ នៅទីក្រុង​ Jaipur នៃរដ្ឋ Rajasthan នេះ»

​វីរ៉ុស Zika បានរាលដាលដោយសត្វមូសម្យ៉ាង ដែលមានឈ្មោះថា Aedes ធ្វើសកម្មភាពចម្លងនៅពេលថ្ងៃ។ រោគសញ្ញានេះជំងឺនេះ រួមមាន ផ្តាសាយ, កន្ទួលស្បែក, ភ្នែកឡើងក្រហម, ឈឺសាច់ដុំ និងឈឺក្បាល។

​ស្ថិតនៅក្នុងស្ថានភាពនេះ, ​ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធនេះ បានបញ្ជូន​មន្ត្រីជំនាញមួយក្រុម ទៅកាន់រដ្ឋ Rajasthan។ ក្រៅពីនោះ ក្រសួងក៏បានរៀបចំរួចជាស្រេច នូវបន្ទប់ត្រួតពិនិត្យមួយ នៅឯមជ្ឈមណ្ឌលជាតិគ្រប់គ្រងមេរោគ ដើម្បីទទួលខុសត្រូវ នូវស្ថានភាព នៅក្នុងរដ្ឋ Rajasthan។

វាក៏ជាលើកទី៣ហើយដែលវីរ៉ុស Zika នេះបានផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌា ចាប់តាំងពីឆ្នាំ២០១៧៕