Home ពត៍មានថ្មីៗ កម្សាន្ត សមាជិកសភាលោក Ahn Min Seok គ្រោងរៀបចំការប្រគំតន្ត្រីកូរ៉េខាងជើងដោយមានការចូលរួមពីក្រុម BTS

សមាជិកសភាលោក Ahn Min Seok គ្រោងរៀបចំការប្រគំតន្ត្រីកូរ៉េខាងជើងដោយមានការចូលរួមពីក្រុម BTS

535

នៅថ្ងៃនេះសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យកូរ៉េ Ahn Min Seok បានថ្លែងជាថ្មីថា គាត់នឹង​បន្តរៀបចំការប្រគំតន្ត្រីនៅទីក្រុងព្យុងយ៉ាង ដែលមានការចូលរួមរបស់ក្រុមចម្រៀង BTS និងសិល្បករកូរ៉េផ្សេងទៀត។ ការប្រគំតន្ត្រីនេះគឺជាការប្រារព្ធខួបលើកទី១ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងព្យុងយ៉ាង ដែលបានធ្វើឡើងអំឡុងពេលកិច្ចប្រជុំកំពូល កូរ៉េខាងជើង-កូរ៉េខាងត្បូងលើកទីបីនាខែកញ្ញា ឆ្នាំ២០១៨។

ឆ្លើយតប​​​នឹង​​ការ​លើក​ឡើង​របស់​អ្នក​នយោបាយ ដែល​ចង់​ឲ្យ BTS ទៅ​សម្តែង​នៅ​កូរ៉េ​ខាងជើងខាង Big Hit ក៏បានឆ្លើយតបដោយសង្ខេបទៅកាន់ Sports Chosun ថា «នៅពេលនេះយើង មិនមានអ្វីត្រូវនិយាយទាក់ទងនឹងការប្រគំតន្ត្រីនេះទេ»។ ពាក្យសម្ដីនេះបញ្ជាក់អោយឃើញថា Big Hit មិនបានបញ្ជាក់ច្បាស់ឬបដិសេធឡើយ។

សមាជិកសភា Ahn Min Seok កាលពីឆ្នាំមុនបានបង្ហាញ បំណងចង់ឲ្យក្រុម BTS ទៅសម្តែងនៅទីក្រុងព្យុងយ៉ាង ប៉ុន្តែបញ្ហានេះហាក់ដូចជាចម្រូងចម្រាសដោយអ្នកគាំទ្រខ្លះ យល់ថា BTS ត្រូវបានគេប្រើជាឧបករណ៍ក្នុងរឿងនយោបាយ។

គួរបញ្ជាក់ថា ការប្រគំតន្រ្តីនេះមិនទាន់ត្រូវបានបញ្ជាក់ កាលបរិច្ឆេទច្បាស់ឬទីកន្លែងថានឹងធ្វើឡើងនៅឯ Rungrado ឬ May Day Staduim នៅឡើយទេ៕