Home ពត៍មានថ្មីៗ សមាជិកឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក ពេជ្រ ស្រស់ បញ្ជាក់ថាកញ្ញា យិន ម៉ាណា ពិតប្រាកដកំពុងស្ថិតនៅក្នុងពន្ធនាគារ PJ មែន

សមាជិកឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក ពេជ្រ ស្រស់ បញ្ជាក់ថាកញ្ញា យិន ម៉ាណា ពិតប្រាកដកំពុងស្ថិតនៅក្នុងពន្ធនាគារ PJ មែន

738

លោក ពេជ្រ ស្រស់ បានអះអាងថា ជនជាប់ចោទ យិន ម៉ាណា ពិតប្រាកដកំពុងស្ថិតនៅក្នុងពន្ធនាគារ PJ មែន ក្រោយពីចុះពិនិត្យមើលការអនុវត្តរបស់កញ្ញា យិន ម៉ាណា នៅពន្ធនាគារ PJ ក្នុងនាមជាសមាជិកឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។

សមាជិកឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ដដែលរូបនោះ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានសាកសួរ កញ្ញា យិន ម៉ាណា រួចហើយ ពិតប្រាកដជានៅទីនេះមែន ព្រោះខ្ញុំជាសាក្សីមួយ គាត់ពិតជាកំពុងនៅទីនេះមែន»។

កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ លោក ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការឱ្យនាំខ្លួនកញ្ញា យិន ម៉ាណា ដែលបានបើក រថយន្តទំនើប បុកនិស្សិតឆ្នើមស្លាប់ ទៅដាក់ពន្ធនាគាររាជធានីភ្នំពេញ PJ ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះទោសជាក្រោយតាមកំណត់ច្បាប់។

ការសម្រេចឃុំខ្លួនកញ្ញា យិន ម៉ាណា នេះគឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោកស្រី កែវ សុគន្ធា បានចោទប្រកាន់លើជនសង្ស័យពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយត្ន័បណ្តាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ នៃច្បាប់ចរាចរណ៌ផ្លូវគោក ហើយបានបញ្ជូនបុគ្គលនេះ និងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត។

សូមជំរាបថា នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ ប្រតិភូរបស់គណបក្សយុវជនកម្ពុជា ដឹកនាំដោយលោក ពេជ្រ ស្រស់ មានគ្នាចំនួន៣ នាក់ ដោយមានការចូលរួមពីតំណាងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ACU ចំនួន២រូប បានចុះពិនិត្យតាមដានការអនុវត្តទោសទៅលើកញ្ញា យិន ម៉ាណា ដែលកំពុងឃុំខ្លួននៅពន្ធនាគារ PJ៕

អ្វីដែលខ្ញុំធ្វើគឺឲ្យដឹងរឿងពិតចំពោះជនត្រូវចោទយិន ម៉ាណា តើកំពុងនៅក្នុងពន្ធនាគារPJឬទេ?

Posted by Pich Sros – ពេជ្រ ស្រស់ on Tuesday, 2 April 2019

ប្រភពពី៖Freshnews