រាល់ថ្ងៃនេះប្រទេសកម្ពុជាយើងជាប្រទេសកំពុងអភិវឌ្ឍន៍ដែលអាចថាមានប្រជាជនគ្រប់ស្រទាប់វណ្ណៈតែក៏មិនមែនជាប្រទេសដែលក្រីក្រអត់ឃ្លាននោះដែរគឺជាប្រទេសមួយដែលមានសុខសន្តិភាពនិងបន្តជឿនលឿនទៅមុខផងដែរ។
ប៉ុន្តែងាកទៅមើលប្រទេសក្រីក្រមួយចំនួនគឺដល់ថ្នាក់គ្មានម្ហូបអាហារគ្រប់គ្រាន់ ឧទាហរណ៍ដូចជាប្រទេស ហៃទីគឺហ៊ានធ្វើដល់ថ្នាក់ផលិតនំដែលធ្វើពីដីភក់ លាយជាមួយអំបិល ប័រ និងទឹក មកបរិភោគ ដើម្បីទប់ទល់នឹងភាពក្រីក្រ និងភាពអត់ឃ្លានធ្ងន់ធ្ងរ ដែលពលរដ្ឋក្នុងប្រទេសនេះកំពុងជួបប្រទះ។
ខាងក្រោមនេះជាវីដេអូប្រជាពលរដ្ឋផលិតនំធ្វើពីដីភក់៖
ប្រភពវីដេអូពី៖ VOA Khmer