កាលពីថ្មីៗនេះមានលោកយាយម្នាក់បានអះអាងថាបានពិសា Pepsi អស់រយៈពេល ៦៤ឆ្នាំ ហើយបើទោះបីជាគាត់ស្លាប់ ក៏មិនពិសាទឹកជាដាច់ខាត។
លោកយាយរូបនោះមានឈ្មោះថា Jackie Page វ័យ ៧៧ ឆ្នាំ បានពិសា Pepsi មួយថ្ងៃ ៤ កំប៉ុង ចាប់តាំងពីគាត់មានអាយុ ១៣ ឆ្នាំ នៅក្នុងឆ្នាំ ១៩៥៤ មកម្ល៉េះ។
លោកយាយបាននិយាយថា “ខ្ញុំមិនបានចាត់ទុកថា វាញៀននោះទេ ខ្ញុំគ្រាន់តែចូលចិត្តផឹកវា ហើយខ្ញុំមិនចូលចិត្តផឹកអ្វីផ្សេងនោះទេ។ អ្នកខ្លះគិតថា វាគឺជារឿងចម្លែក និងបានណែនាំខ្ញុំពុំគួរផឹកវា ប៉ុន្តែខ្ញុំមិនខ្វល់នោះទេ ហើយខ្ញុំមិនផឹកទឹក ទឹកតែ ឬកាហ្វេជាដាច់ខាត បើទោះបីជាខ្ញុំស្លាប់ក៏ដោយ។”
លោកយាយបន្តថ្លែងទៀតថា “ពីមុនរូបរាងខ្ញុំស្លីម ហើយឥទ្បូវនេះមកពីខ្ញុំមិនសូវធ្វើចលនាទើបខ្ញុំធាត់បែបនេះ។ កាលពីខ្ញុំអាយុ ៦០ ឆ្នាំ ខ្ញុំតែងតែរាំរបាំ ដូច្នេះរូបរាងរបស់ខ្ញុំគឺនៅស្លីមល្អ ប៉ុន្តែឥទ្បូវនេះខ្ញុំមិនអាចចេញទៅក្រៅរាំបានទៀតទេ។”
គួររម្លឹកផងដែរ លោកយាយមិនចូលចិត្តពិសា Pepsi ដបទេ គាត់ចូលចិត្តពិសា Pepsi កំប៉ុង ហើយគាត់បានពិសាវាអស់រយៈពេល ៦៤ ឆ្នាំមកហើយ សុខភាពរបស់គាត់នៅតែរឹងមាំល្អ៕