Home ពត៍មានថ្មីៗ កម្សាន្ត សុខ សោម៉ាវត្តី និងលោក លី​ វ៉ាហេទកាន់តែផ្អែមល្ហែមខ្លាំងឡើងៗគួរអោយច្រណែន

សុខ សោម៉ាវត្តី និងលោក លី​ វ៉ាហេទកាន់តែផ្អែមល្ហែមខ្លាំងឡើងៗគួរអោយច្រណែន

947

លោកអ្នកពិតជាដឹងខ្លះៗហើយអំពីទំនាក់ទំនងរបស់អ្នកមេម៉ាយចាយរាងរូបសម្រស់មិនចាញ់ក្រមុំៗអ្នកនាង សុខ សោម៉ាវត្តី និងកម្លោះសង្ហារជាតារាបាល់ទាត់និងតារាសម្ដែងពន្លកថ្មីលោក លី វ៉ាហេទ កាន់តែបង្ហាញភាពផ្អែមល្ហែមស្និតស្នាលពីមួយថ្ងៃទៅមួយថ្ងៃធ្វើអោយទស្សនិកជនកាន់តែចាប់អារម្មណ៍។

តាមរយៈគណនេយ្យផ្ទាល់របស់អ្នកនាងកាលពីយប់មិញនេះក៏បានបង្ហោះរូបភាពដ៏ស្និតស្នាលជាមួយនិងសារមួយមានខ្លឹមសារថា៖ « រូបអត់ច្បាស់ទេ តែចង់ post … មានគាត់មួយមិនស៊ូវចេះអផ្សុកទេ តែគាត់និយាយដឹងតែបានការហើយ កំពូល bro ខ្ញុំ 💙 មិនដឹងខ្សឹបថាម៉េចភ្លេចបាត់ តែប្រហែល Say goodnight ហើយ 😂😘 »

ជាមួយនិងរូបភាពកាន់តែបង្ហាញភាពស្និតស្នាលរបស់ពួកគេទាំងពីរកាន់តែធ្វើអោយទស្សនិកជនរង់ចាំដំណឹងល្អពីពួកគេឆាប់ៗនេះផងដែរ៕