Home ពត៍មានថ្មីៗ សូមជួយចែករំលែកប្រការគួរយល់ដឹងពីសញ្ញាដែលមាននៅលើដបទឹកសុទ្ធឬដបប្លាស្ទិចភេសជ្ជៈដែលយើងបរិភោគជាប្រចាំថ្ងៃ

សូមជួយចែករំលែកប្រការគួរយល់ដឹងពីសញ្ញាដែលមាននៅលើដបទឹកសុទ្ធឬដបប្លាស្ទិចភេសជ្ជៈដែលយើងបរិភោគជាប្រចាំថ្ងៃ

892

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ឃើញហើយនូវសញ្ញាដែលមាននៅក្រោមបាតដបទឹក ដែលយើងបរិភោគ ហើយសញ្ញានេះផងដែរមិនមែនគេចេះតែដាក់នោះទេគឺសុទ្ធតែមានអត្ថប្រយោជន៍របស់វាដែលអ្នកគួរយល់ដឹង។

ចំនុចសំខាន់បីចំនុចដែលអ្នកគួរយល់ដឹងពីសញ្ញានៅក្រោមដបទឹកមានដូចជា៖

-ដបដែលមានសញ្ញា 1 (PET ឬ PETE) គឺអាចប្រើបានតែម្តងប៉ុណ្ណោះ។ នៅពេលរងអុកស៊ីសែន ឬត្រូវកម្តៅក្តៅពីព្រះអាទិត្យ វានឹងបញ្ចេញជាតិពុល ចូលទៅក្នុងទឹករបស់អ្នក។

-ចៀសវាងប្រើប្រាស់ដបទឹកដែលមានសញ្ញា 3 ឬ 7 (PVC ឬ PC) ពីព្រោះវាអាចបញ្ចេញជាតិគីមី បំពុលចំណីអាហាររបស់អ្នក និងអាចបង្កជាគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ។

-ដបដែលធ្វើឡើងពីសមាសធាតុ polyethylene (2 និង 4) និងសមាសធាតុ polypropylene (5 និង PP) អាចប្រើប្រាស់បានច្រើនដង និងមិនមានគ្រោះថ្នាក់អ្វីឡើយ ប្រសិនបើលាងសម្អាត កម្ចាត់មេរោគបានត្រឹមត្រូវ។

ទាំងនេះគឺជាអត្ថប្រយោជន៍ដែលអ្នកគួរយល់ដឹងសម្រាប់ជីវិតប្រចាំថ្ងៃដើម្បីការពារសុខភាពខ្លួននិងក្រុមគ្រួសារ៕