Home ពត៍មានថ្មីៗ សូមបងប្អូនប្រុងប្រយ័ត្ន!ជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិកបានរាលដាលដល់ខេត្តចំនួនពីរទៀតនៅវៀតណាម

សូមបងប្អូនប្រុងប្រយ័ត្ន!ជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិកបានរាលដាលដល់ខេត្តចំនួនពីរទៀតនៅវៀតណាម

358

ជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិកដែលមិនអាចព្យាបាលបាន រាលដាលដល់ ខេត្តហូប៊ិញនិងឌៀនបៀន ភាគខាងជើងប្រទេសវៀតណាមទៀតហើយ ដោយនាំឱ្យចំនួនអ្នកឆ្លងជម្ងឺដ៏កាចសាហាវមួយនេះសរុបកើនដល់ ៩ នាក់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាម VnExpress នៅថ្ងៃទី៩ ខែមីនានេះ។

ភូមិហ៊ីបធីន ក្នុងស្រុកលួងសឺន ខេត្តហាវប៊ិញ ប្រទេសវៀតណាមបានរកឃើញថា មានការផ្ទុះឡើងនូវជម្ងឺគ្រុន ផ្តាសាយជ្រូកកាលពីថ្ងៃអង្គារកន្លងទៅ ខណៈពេលដែលភូមិប័រអា និងឡុងលឿង នៅខេត្តដៀងបៀនមានអ្នកកើតជម្ងឺនេះជាច្រើននាក់ផងដែរ។

យោងតាមនាយកដ្ឋានពេទ្យសត្វនៃក្រសួងកសិកម្មវៀតណាមបានឱ្យដឹងថា ជ្រូកចំនួន ៦៤០០ក្បាលត្រូវបានគេ សម្លាប់ និងកប់ចោលកាលពីថ្ងៃពុធ ដោយសង្ស័យថាមានការឆ្លងជម្ងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក។

គួរអោយដឹងដែរថា ជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិកនេះ ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងខេត្តហឹងយ៉េន ភាគខាងជើងប្រទេសវៀតណាមកាលពីដើមខែមុន។ ចាប់តាំងពីពេលនោះមក វាបានរីករាលដាលទៅកាន់ ភូមិចំនួន ៤៩ និងស្រុកចំនួន ២០ នៅតាមខេត្តក្រុងចំនួន ៩ របស់វៀតណាមរួមទាំងទីក្រុងហាណូយផងដែរ។

បច្ចុប្បន្ននៅក្នុងប្រទេសវៀតណាម ប្រជាជន ៧០ ភាគរយ ដែលមានកសិដ្ឋានជាង ១ម៉ឺនកន្លែង និងប្រជាពលរដ្ឋ ប្រមាណ ២,៥លាននាក់កំពុងតែប្រកបមុខបរចិញ្ចឹមជ្រូក ៕

Posted by Vanny Seven on Saturday, 9 March 2019