Home ពត៍មានថ្មីៗ សូមប្រុងប្រយ័ត្ន!ករណីផ្ទុះទូរស្ពង់នៅក្នុងផ្ទះខណៈពេលជនរងគ្រោះកំពុងអង្គុយស្ពង់

សូមប្រុងប្រយ័ត្ន!ករណីផ្ទុះទូរស្ពង់នៅក្នុងផ្ទះខណៈពេលជនរងគ្រោះកំពុងអង្គុយស្ពង់

1591

ជាទូទៅស្រ្តីភាគច្រើនតែងតែចង់បានស្បែកស្អាត សម៉ត់រលោងតាមវិធីសាស្រ្តជាច្រើនដូចជាការ លាបឡេ ចាក់ថ្មាំ​ ខាត់ស្បែក បកស្បែក ជាពិសេសតាមបែបបុរាណបានទាំងស្បែកស្អាតនិងសុខភាពល្អគឺការស្ពង់។ សម្រាប់ការស្ពង់តាមបែបបុរាណមិនមានគ្រោះថ្នាក់នោះទេក៏ព្រោះតែយើងប្រើប្រាស់ឆ្នាំងធម្មតា តែបើប្រើប្រាស់ឆ្នាំងអគ្គីសនីអាចមានហានិភ័យខ្ពស់។

ថ្មីៗនេះមានករណីមួយបានកើតឡើងដែលនារីម្នាក់បានរងគ្រោះដោយសារការស្ពង់ដោយប្រើប្រាស់ទូរស្ពង់អគ្គីសនីហើយក៏បានផ្ទុះបណ្តាលអោយរងរបួសធ្ងន់នឹងកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

តាមរយៈផេកហ្វេសប៊ុកឈ្មោះ ម្សៅល្មៀតនិងពន្លៃសុទ្ធ បានបង្ហោះប្រាប់អ្នកលេងបណ្តាញសង្គមអោយប្រុងប្រយ័ត្នថា៖ «សួស្ដីបងៗ សុំជួយ shareបន្តផង នេះមិនមែនជារឿងប្រឌិតទេ តែជាមិត្តភក្ដិរបស់ប្អូនខ្ញុំផ្ទាល់ គាត់បានទិញទូរស្ពុង(ដោយប្រើអគ្គីសនី) តម្លៃវិញ :98$/មួយយកទៅប្រើថាទុកប្រើក្នុងផ្ទះ មិនចង់ចេញក្រៅនាំតែចំណាយច្រើន គ្មានពេលវេលាគ្រប់គ្រាន់ តែអ្វីដែលត្រូវហួសចិត្តនោះត្រូវគឺផ្ទុះទូរស្ពុង់ ឯមនុស្សវិញដូចត្រូវគេយកទឹកក្ដៅមកជះលើខ្លួនពេញ ពងបែកពេញនិង ឥលូវត្រូវចូលដេកពេទ្យទើបតែវះពងបែកចេញ សូមជូនពរបងស្រីអោយឆាប់ជាសះស្បើយ»

ដូចនេះហើយសូមបងប្អូនទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នានឹងជួយស៊ែរតគ្នាដើម្បីអោយដឹងហានិភ័យនេះ៕