Home ពត៍មានថ្មីៗ សូមប្រុងប្រយ័ត្ន!ខ្ទឹមស នាំចូលពីប្រទេសចិនមានសារធាតុគីមីពុលនឹងបង្កគ្រោះថ្នាក់ខ្លាំង

សូមប្រុងប្រយ័ត្ន!ខ្ទឹមស នាំចូលពីប្រទេសចិនមានសារធាតុគីមីពុលនឹងបង្កគ្រោះថ្នាក់ខ្លាំង

649

ខ្ទឹមស នាំចូលពីប្រទេសចិន រួមនឹងគ្រាប់ធញ្ញជាតិ ជាង២៥តោន ត្រូវបានដុត កម្ទេចចោល នៅថ្ងៃទី ៣១ ខែមករានេះ ក្រោយមន្រ្តីកាំកុងត្រូល រកឃើញថា ដែលមានផ្ទុកសារធាតុគីមីប្រភេទថ្នាំពុលកសិកម្ម Disulfoton សម្រាប់ការពារសត្វល្អិតបំផ្លាញដំណាំ ។ ទំនិញនេះ អាចបង្កផលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ដូចជាធ្វើឱ្យអ្នកបរិភោគក្អួត រាគ ញ័រ ប្រកាច់ ប្រស្រីភ្នែករួមតូច និងពិបាកដកដង្ហើម ហើយអាចបណ្តាលឱ្យស្លាប់បាន ក្នុងករណីធ្ងន់ធ្ងរ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកោតសរសើរមន្ត្រីសាខាកាំកុងត្រូល ខេត្តព្រះសីហនុ ដែលបានដកហូតខ្ទឹមសដ៏មានគ្រោះថ្នាក់ទាំងអស់ មកកំទេចចោលទាន់ពេលវេលា ។ ការដុតកម្ទេចទំនិញថ្ងៃនេះ គឺដើម្បីឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគូសបញ្ជាក់ថា «បញ្ហាសុវត្ថិភាព ចំណីអាហារនៅក្នុងប្រទេសកម្ពុជា គឺជាអតុល្យភាពទី១ ក្នុងចំណោមចំណុចអវិជ្ជមាន ឬអតុល្យភាពទាំង១២ ដែលត្រូវធ្វើការដោះស្រាយ»

ទន្ទឹមគ្នានោះដែរ លោក ប៉ាន សូរស័ក្តិ ក៏បានសំណូមពរដល់មន្ត្រីសាខាកាំកុងត្រូលទាំងអស់ បន្តប្រឹងប្រែងត្រួតពិនិត្យទំនិញនៅលើទីផ្សារ និងនៅតាមហាងលក់ទំនិញនានាថែមទៀត ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ជូនអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដោយអនុលោមតាមកម្មវិធីអភិក្រម ស្តីពី «ការគ្រប់គ្រងហានិភ័យ» ផ្អែកលើមូលដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តច្បាស់លាស់»