Home ពត៍មានថ្មីៗ សូមប្រុងប្រយ័ត្ន!មានករណីប្លន់បែបថ្មីដែលប៉ូលីសវៀតណាមបានបញ្ជាក់ ជាករណីប្លន់ដោយដាក់ក្មេងលើផ្លូវពេលយប់

សូមប្រុងប្រយ័ត្ន!មានករណីប្លន់បែបថ្មីដែលប៉ូលីសវៀតណាមបានបញ្ជាក់ ជាករណីប្លន់ដោយដាក់ក្មេងលើផ្លូវពេលយប់

451

តាមរយៈប្រភពប៉ូលីសប្រទេសវៀតណាមបានបញ្ជាក់ មានករណីប្លន់បែបថ្មី ដោយដាក់ក្មេងលើផ្លូវពេលយប់ ដើម្បីបញ្ឆោតអោយអ្នកបើកបរចុះទៅមើល រួចធ្វើសកម្មភាពតែម្ដង ។ បើសិនជាប្រិយមិត្តជួបហេតុការណ៍បែបនេះ ត្រូវរាយការណ៍ប្រាប់ប៉ូលិសជាបន្ទាន់ ហើយសូមកុំចុះពីលើយានយន្តលោកអ្នកអោយសោះ។

ប្រភពចែករំលែកបន្តលើគណនេយ្យ រាជាលី ធីតាពៅ បានសរសេររៀបរាប់ថា ៖ «គ្រាន់តែមើលដើម្បីទុកជាមេរៀន មិនធ្វើអោយខាតប្រយោជន៍យើងទេ ដោយហេតុការណ៍កើតនៅប្រទេសគេ ទើបខ្ញុំមិនទាញយកព័ត៌មានលម្អិតមក គ្រាន់តែយករូបភាពរំលែកឱ្យកូនខ្មែរយើងចេះប្រុងប្រយ័ត្នដែរតែប៉ុណ្ណោះ ចំពោះកូនៗ លោកអ្នកក៏គួរប្រយ័ត្នដែរ ព្រោះក្មេងនេះត្រូវក្រុមចោរលួចពីគេ ហើយប៉ូលិសកំពុងស្រាវជ្រាវរកសាច់ញាតិ»