ករណីថ្មីដែលជនរងគ្រោះបានប្រាប់ទុកជាបទពិសោធន៍ក្នុងដំណើរកំសាន្តដោយធ្វើដំណើរតាមជើងយន្តហោះក្នុងស្រុកអោយចេះប្រុងប្រយ័ត្នចំពោះវត្ថុមានតម្លៃឬថវិការត្រូវតែថែរក្សាទុកនៅក្នុងខ្លួនបើមិនដូចច្នេះទេនិងជួបរឿងសយដូចជាពួកគាត់ហើយ។
តាមរយៈគណនេយ្យហ្វេសប៊ុករបស់បងស្រីម្នាក់ឈ្មោះថា Sreyrath Pen បានបង្ហោះចែករំលែកបទពិសោធន៍ដែលគាត់បានជួបកាលពីថ្មីៗនេះថា ៖ «ជិះយន្តហោះព្រឹកមិញបាត់លុយអស់ 500$ ឥវ៉ាន់ខ្ញុំរើខ្ទេចខ្ទីអស់គ្មានសល់អីបន្តិច ថោកទាបណាស់បុគ្គលិករៀបចំឥវ៉ាន់នៅក្នុងព្រលានយន្តហោះ សៀមរាប—ភ្នំពេញ។ សូមបងប្អូនប្រយ័ត្នប្រយែងរបស់របរមានតម្លៃ»។
នេះជាករណីដែលអ្នកដំណើរតាមជើងយន្តហោះគួរតែប្រុងប្រយ័ត្នបំផុត ជាពិសេសអ្នកដែលធ្វើដំណើរតាមជើងយន្តហោះថ្មីថ្មោង៕