Home ពត៍មានថ្មីៗ សូម្បីតែកំពូលចុងភៅនិងជាគណៈកម្មការកម្មវិធី MasterChef នៅសហរដ្ឋអាមេរិកលោក Gordon Ramsay ក៏មកភ្លក់អាម៉ុកខ្មែរដែរ!(មានវីដេអូ)

សូម្បីតែកំពូលចុងភៅនិងជាគណៈកម្មការកម្មវិធី MasterChef នៅសហរដ្ឋអាមេរិកលោក Gordon Ramsay ក៏មកភ្លក់អាម៉ុកខ្មែរដែរ!(មានវីដេអូ)

531

អ្នកពិតជាស្គាល់ហើយកម្មវិធីលំដាប់ពិភពលោក MasterChef ដែលមានគណៈកម្មការដែលជាចុងភៅដ៏ល្បីលំដាប់ពិភពលោកមកធ្វើជាគណកម្មការកាត់សេចក្ដី ក្នុងនោះដែរមានម្នាក់ក្នុងចំនោមបីនាក់គឺលោក Gordon Ramsay ដែលជាចុងភៅដ៏ល្បីល្បាញក៏ជាគណកម្មការកម្មវិធីនេះផងដែរ។

លោក Gordon Ramsay

លោក Gordon Ramsay គឺជាចៅក្រមដ៏រឹងម្នាក់ក្នុងការប្រកួត MasterChef US ហើយបើមុខម្ហូបដែលបេក្ខជនធ្វើមិនត្រូវចិត្តលោក គឺលោកចាក់ចោលតែម្តង។ ថ្មីនេះលោកបានបង្ហោះវីដេអូមួយដែលបង្ហាញពីសកម្មភាពរបស់លោកក្នុងកម្មវិធី Gordon’s Great Escape ក្នុងឆ្នាំ២០១១ បានមកដល់ទឹកដីកម្ពុជានៅលើទឹកដីប្រវត្តិសាស្រ្តខេត្ត សៀមរាប ដើម្បីមកភ្លក់ម្ហូបអាហារខ្មែរយើង។

ខាងក្រោមនេះជាវីដេអូដែលគាត់បានបង្ហោះលើChannel យូធូបរបស់គាត់៖