Home ពត៍មានថ្មីៗ កម្សាន្ត សូម្បីតែលោក ខាត់ ជេមស៍ ក៏ជាអ្នកគាំទ្ររបស់ក្រុម BTS នឹងទៅមើលការប្រគំតន្ត្រីផ្ទាល់ដល់អាមេរិកទៀត!(មានវីដេអូ)

សូម្បីតែលោក ខាត់ ជេមស៍ ក៏ជាអ្នកគាំទ្ររបស់ក្រុម BTS នឹងទៅមើលការប្រគំតន្ត្រីផ្ទាល់ដល់អាមេរិកទៀត!(មានវីដេអូ)

953

សិល្បៈកូរ៉េបច្ចុប្បន្ននេះក្រុមចម្រៀងដែលល្បីឈ្មោះខ្លាំងបំផុតនោះគឺមានច្រើនឡើង តែដោយឡែកថ្មីៗនេះមានមហាជននៅកម្ពុជាយើងជាច្រើននាំគ្នាចាប់អារម្មណ៍លើ ក្រុមចម្រៀងកូរ៉េមួយគឺមានឈ្មោះថា BTS ពិសេសនោះគឺតារាខ្មែរយើងជាច្រើន នាំគ្នាបង្ហាញអារម្មណ៍ស្រលាញ់និងគាំទ្រក្រុមចម្រៀងមួយនេះយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងនៅប៉ុន្មានម៉ោងមុននេះ តារាចម្រៀងប្រុសក្នុងផលិតកម្មសាន់ដេលោក ខាន់ ជេមស៍ បានធ្វើការឡាយវីដេអូដ៏គួរអោយភ្ញាក់ផ្អើលមួយគឺ លោកបានទៅដល់កន្លែងប្រគុំតន្រីដ៏ធំមួយរបស់ក្រុមចម្រៀងកូរ៉េ BTS ដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសសហរដ្ឋអាមេរិច។

ពិតណាស់នេះបង្ហាញអោយឃើញថាថ្វីត្បិតតែលោក ខាន់ ជេមស៍ ជាតារាចម្រៀងល្បីនៅក្នុងប្រទេសកម្ពុជាយើងពិតមែន តែលោកក៏មានតារាចម្រៀង ដែលលោកស្រលាញ់នៅក្នុងដួងចិត្តផងដែរ៕

BTS CONCERT NOW

Posted by ខាន់ ជេមស៌ KHAN JAMES on Wednesday, 5 September 2018