Home ពត៍មានថ្មីៗ កម្សាន្ត សូ ដានីតា ប្រតិកម្មយ៉ាងខ្លាំងរឿងលោក Weir Sukollawat ធ្វើចរឹតឆ្មើងដាក់អ្នកគាំទ្រ

សូ ដានីតា ប្រតិកម្មយ៉ាងខ្លាំងរឿងលោក Weir Sukollawat ធ្វើចរឹតឆ្មើងដាក់អ្នកគាំទ្រ

1176

ថ្មីៗនេះតារាសម្ដែងប្រុសល្បីប្រចាំប្រទេសថៃលោក Weir Sukollawat បានមកចូលរួមកម្មវិធីមួយនៅប្រទេសកម្ពុជា ប៉ុន្តែទទួលបានការរិះគន់មិនសំចៃមាត់ពីសំណាក់អ្នកគាំទ្រនឹងទស្សនិកជនមួយចំនួនដោយសារតែលោកធ្វើចរឹតព្រងើយឆ្មើងដាក់អ្នកគាំទ្រដែលបានខំទៅទទួលលោកដល់ព្រលានយន្តហោះ។

ដោយមានការចែករំលែកយ៉ាងច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុកដែលបានលេចឮទៅដល់តារាស្រីជើងចាស់កញ្ញា សូដានីតា បានធ្វើអោយគាត់ទប់អារម្មណ៍មិនបានដោយសារតែទង្វើរបស់លោក Weir Sukollawat ធ្វើមកដាក់អ្នកគាំទ្រ ដូចនេះហើយមិនបង្អង់យូរគាត់ក៏បានព្រលះមួយឃ្លាចំពោះតារាថៃម្នាក់នោះមានខ្លឹមសារដូចខាងក្រោម៖

«យើងជាជនជាតិខ្មែរខំគ្រាំទ្ររ ដារ៉ាថៃ ជនជាតិយើងជាខ្មែរ មិនថាអ្នករកសុី រឺ ដារ៉ា មិនថាគេរឺខ្ញុំស្គាល់តួថៃសឹងគ្រប់តួ តែតួថៃ នឹង ជនជាតិថៃ ស្គាល់ដារ៉ាខ្មែរមិនចង់ច្បាស់ផង សូម្បីតែម្នាក់ . ហើយនេះឃើញទេ ? គ្រាន់តែដឹងថាតួថៃគេមក គឺនាំទៅរង់ចាំទទួលអោយរហង់ តែទីបំផុតគឺតួថៃធ្វើចរិកចឹង ដើរគេច ទទួលបាច់ផ្កាក៏មិនមើលមុខអ្នកអោយ ថតក៏មិនចង់អោយថត ចេញមកហើយ គេចអ្នកគ្រាំទ្រ ដើរចូលក្នុងវិញ ហ៊ឺ…»។

កញ្ញាក៏បានបន្ថែមទៀតចំពោះអ្នកគាំទ្រថា «ល្មមដឹងខ្លួនហើយបងប្អូន មិនមែនមិនអោយគ្រាំទ្ររតួគេទេ តែកុំអោយគេមើលងាយទឹកចិត្តយើងទៀត មិនខ្វះទេតួខ្មែរយើងជាច្រើន ហើយតួជនជាតិខ្មែរយើង ទោះហត់យ៉ាងណាក៏តួរខ្មែរយើង មិនដែលធ្វើចរិក ដូចលោកវៀរ នឹងដែរ ឈប់ទៅកុំអោយរវល់ទៀត ពេលលោកហ្នឹងមកម្តងទៀត យើងកុំទៅមើល កុំគ្រាំទ្ររ ប្រហែលដឹងខ្លួនខ្លះ សុំទោស ខ្ញុំមិនស្អប់តួថៃ រឺជនជាតិថៃទេ ព្រោះខ្ញុំក៏អាចនិយាយភាសាថៃបានច្រើនដែរ តែខ្ញុំសុំនិយាយនេះ តែចំពោះតួថៃ តួបរទេសរូបណា ដែលធ្វើចរិកបែបនេះ ខំតែចូលចិត្តមើលតួម្នាក់ហ្នឹងសម្តែង អីឡូវខ្ញុំឈប់មើលតួម្នាក់ហ្នឹងហើយ ព្រោះខ្ញុំឈឺចាប់ជំនួសជនជាតិខ្ញុំដែលខំស្រលាញ់គ្រាំទ្ររលោកវៀរដែលជាជនជាតិថៃ ហើយមកប្រទេសគេ ធ្វើចរិកដាក់ហ្វេនឆ្លងប្រទេសបែបនេះ (មើលវីដេអូ រឹតតែលែងចង់គ្រាំទ្រ)»៕

ទាំងនេះជាមតិរបស់កញ្ញា តើទស្សនៈរបស់អ្នកទាំងអស់គ្នាយល់យ៉ាងណា៕

Posted by កូនប្រុស My Son on Sunday, 19 August 2018