Home ពត៍មានថ្មីៗ សំណង់អាណាធិបតេយ្យនៅតំបន់ឆ្នេរអូរត្រេះ១ ត្រូវបានអាជ្ញាធរប្រើវិធានការក្តៅរុះរើភ្លាមៗ

សំណង់អាណាធិបតេយ្យនៅតំបន់ឆ្នេរអូរត្រេះ១ ត្រូវបានអាជ្ញាធរប្រើវិធានការក្តៅរុះរើភ្លាមៗ

676

នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ម្សិលម៉ិញ ក្រុមការងារចម្រុះថ្នាក់ខេត្តបានចុះធ្វើការរុះរើសំណង់ជាច្រើន ដែលសាងសង់ពីដែកនៅលើតំបន់ឆ្នេរអូរត្រេះ១ ក្រុង / ខេត្តព្រះសីហនុ ។

មន្ត្រីជំនាញបានបញ្ជាក់ថា មូលហេតុដែលនាំអោយមានការការដឹកនាំកម្លាំង និងគ្រឿងចក្រមកធ្វើការរុះរើ សំណង់ខាងលើនេះ គឺដោយសារសំណង់ទាំងនេះ កន្លងមកត្រូវបានហាមឃាត់ មិនអោយសាងសង់នោះទេ និងទុកពេលអោយម្ចាស់សំណង់រុះរើចេញដោយខ្លួនឯង ប៉ុន្តែម្ចាស់សំណង់ទាំងនេះ មិនត្រឹមតែពុំព្រមរុះរើទេ ត្រឡប់ជានាំគ្នាលួចសាងសង់បន្ថែមទៅវិញ ទើបក្រុមការចម្រុះសម្រេចដឹកនាំគ្រឿងចក្រដើម្បីចុះមករុះរើតែម្តង ៕