Home ពត៍មានថ្មីៗ ស្ងាត់ៗខាងក្រុមនគរបាលឆ្មក់ឆែកឆេរតាមបន្ទប់ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក Rock​ ឃាត់ខ្លួនបានមនុស្សប្រុសស្រីជាង២០០នាក់!

ស្ងាត់ៗខាងក្រុមនគរបាលឆ្មក់ឆែកឆេរតាមបន្ទប់ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក Rock​ ឃាត់ខ្លួនបានមនុស្សប្រុសស្រីជាង២០០នាក់!

417

កាលពីម្សិលមិញនេះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចម្រុះ បើកប្រតិបត្តិការ​លក្ខណៈទ្រុងទ្រាយធំ​ ឆ្មក់ឆែកឆេរ តាមបន្ទប់ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក Rock​ នៅផ្លូវព្រះមុន្នីវង្ស​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ នាវេលាម៉ោង០២:៣០នាទីទាបភ្លឺ​នេះ។

តួលេខ​បឋម​របស់សមត្ថកិច្ច​ មនុស្សប្រុសស្រីជាង២០០នាក់​ ត្រូវបានឃាត់ខ្លួន​ ដកហូតថ្នាំញៀន​តាមបន្ទប់ គ្រប់ប្រភេទ​ (មានគ្រាប់​ មានម៉្សៅ​ មានប្រភេទក្រាម​ -ល-) ជាច្រើនកញ្ចប់​ និងទាន់ដឹងចំនួន​ រួមទាំងឧបករណ៍សម្រាប់ប្រើប្រាស់​ជាច្រើនទៀត​ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីសាកសួរ​អត្តសញ្ញាណ​ និងរងចាំបន្ត​នីតិវិធី​ និងបង្ហាញមុខ​តាមរយះការធ្វើសន្និសីទកាសែត​ នៅព្រឹកនេះ៕