តារាវ័យក្មេងស្រស់សង្ហារមិនចាញ់តារាកូរ៉េ លោក ស័ក្ត ចាដេត ក៏ដូចជាតារាក្រោមផលិតកម្មថៃ GMM ស្ងាត់ៗសម្ងំលាក់ខ្លួនបើកហាងជាលក្ខណៈផាប់ជាមួយម្ហូបថ្មីៗស្រស់ៗរួមទាំងគ្រឿងសមុទ្រសឹងគ្រប់ប្រភេទឃើញហើយស្រក់ទឹកមាត់។
ហាងផាប់របស់លោក ស័ក្ត ចាដេត មានឈ្មោះជាភាសាថៃថា «ណាង លេង» Nang Len – Pub & Seafood Restaurant ដែលជាបកមកភាសាខ្មែរថា «អង្គុយលេង» ដែលមានកន្លែងធំល្មមអាចទទួលភ្ញៀវបានច្រើនគួរសម ការដេគ័របានយ៉ាងស្រស់ស្អាតទាក់ទាញជាមួយនិងម្ហូបឆ្ងាញ់រួមផ្សំនឹង Band ដែលភ្ញៀវអាចច្រៀងលេងកំសាន្តកំដរអារម្មណ៍។
តាមរយៈលោក ស័ក្ត ចាដេត ក៏បានបញ្ជាក់ថាការបើកហាងនេះក៏មានការចូលរួមហ៊ុនជាមួយបងៗរបស់លោកផងដែរ សម្រាប់ហាងរបស់លោកមានមុខម្ហូបពិសេសៗជាច្រើនប្លែកៗ រីឯម្ហូបពិសេសប្រចាំហាងមានដូចជា ៖ ក្តាមពងជ្រក់ បង្កងឆាកាពិត បង្កងអាំងអំបិលម្ទេស ងាវបុកទឹកប្រហុក និងណែមឆ្ងាញ់ប្រចាំខេត្តក្រចេះក្រឡុក ។
ចង់បានម្ហូបឆ្ងាញ់ជាមួយនឹងគ្រឿងសមុទ្រស្រស់ៗថ្មីៗកុំភ្លេចហាងរបស់អាយដលយើង «ណាង លេង» ។
ហាង «ណាង លេង» មានទីតាំងស្ថិតនៅក្រោយស្ថានទូតចិន ផ្លូវ 406 ផ្ទះលេខ 23 25 ឬលោកអ្នកអាចទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ 095 7777 99 / 010 666660 ៕