Home ពត៍មានថ្មីៗ ប្លែកៗ ស្ទើរតែទប់ទឹកភ្នែកមិនជាប់!បុរសចំនាស់វ័យ៦៦ឆ្នាំម្នាក់ត្រូវបានក្រុមគ្រួសារធ្វើអោយស្រក់ទឹកភ្នែកជាមួយរឿងមិនគួរអោយជឿក្នុងឆាកជីវិតរបស់គាត់

ស្ទើរតែទប់ទឹកភ្នែកមិនជាប់!បុរសចំនាស់វ័យ៦៦ឆ្នាំម្នាក់ត្រូវបានក្រុមគ្រួសារធ្វើអោយស្រក់ទឹកភ្នែកជាមួយរឿងមិនគួរអោយជឿក្នុងឆាកជីវិតរបស់គាត់

420

តាមរយៈវីដេអូមួយដែលបង្ហាញពីលោកតាម្នាក់មានវ័យ៦៦ឆ្នាំដែលគាត់មានជម្ងឺខ្វាក់ព៌ណតាំងពីកំណើតដែលត្រូវបានក្រុមគ្រួសារធ្វើអោយគាត់ស្រក់ទឹកភ្នែកនៅថ្ងៃខួបរបស់គាត់ ដោយបានជូនអំណោយដ៏អស្ចារ្យបំផុតក្នុងឆាកជីវិតរបស់លោកតាផងដែរ។

ក្រុមគ្រួសាររបស់លោកតាវ័យ៦៦ឆ្នាំនោះបានផ្តល់ជូននូវអំណោយដែលត្រូវបានវេចខ្ចប់ជាច្រើនតង់ដើម្បីធ្វើអោយលោកតាភ្ញាក់ផ្អើល ហើយអ្វីដែលលោកតាទទួលបាននោះគឺវែនតា ប៉ុន្តែអ្វីដែលមិននឹកស្មានដល់គឺវែនតានោះអាចធ្វើអោយលោកតាស្រក់ទឹកភ្នែក ក៏ព្រោះតែវាអាចជួយអោយភាពគ្មានព៌ណដែលកើតមកជាមួយគាត់រយៈពេល៦៦ឆ្នាំមកនេះបានរលាយបាត់ ហើយធ្វើអោយគាត់បានឃើញពិភពលោកដ៏ស្រស់ស្អាតលើកដំបូងជាមួយព៌ណចម្រុះដែលគាត់មិនធ្លាប់បានឃើញតាំងពីគាត់ចាប់កំណើតមក។

ទាំងខ្លួនគាត់និងក្រុមគ្រួសារពិតជារំភើបរហូតមិនអាចទប់ទឹកភ្នែកជាប់ក៏ព្រោះតែការមើលឃើញពិភពលោកដែលមានព៌ណស្រស់ស្អាតលើកដំបូងរបស់លោកតា៕

ចង់ដឹងថាវីដេអូនោះក្តុកក្តួលយ៉ាងណាទស្សនាវីដេអូខាងក្រោម៖

This man sees color for the first time after being born colorblind!😢❤️

This man sees color for the first time after being born colorblind!😢❤️

Posted by Daily Mail Australia on Sunday, 2 December 2018