Home ពត៍មានថ្មីៗ ស្ពានអូរគគី នៅលើផ្លូវជាតិលេខ៤បានបើកដំណើរការចរាចរណ៍ ខណៈបានបិទដំណើរការនាព្រឹកព្រលឹមនេះ

ស្ពានអូរគគី នៅលើផ្លូវជាតិលេខ៤បានបើកដំណើរការចរាចរណ៍ ខណៈបានបិទដំណើរការនាព្រឹកព្រលឹមនេះ

1121

កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគី នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបានអាជ្ញាធរសម្រេចឲ្យផ្អាកការធ្វើចរាចរជាថ្មី ដោយសារស្ថានភាពទឹកជំនន់។ ប៉ុន្តែរយៈពេលប៉ុន្មានម៉ោងក្រោយមកទឹកក៏បានស្រកចុះ អាជ្ញាធរក៏សម្រេចឲ្យធ្វើចរាចរឡើងវិញ។ ដោយក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងម្ដងទៀតថា មកដល់ម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកជំនន់ហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគី (ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧) ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកចុះអស់វិញហើយ៕ ប្រភពពីៈFreshnews