កាលពីប៉ុន្មានថ្ងៃកន្លងទៅតារាម៉ូដែលលំដាប់អន្តរជាតិនាង Kylie បានប្រារព្ធពិធីខួបគម្រប់២១ឆ្នាំរបស់នាងយ៉ាងធំដំជាងរាល់ឆ្នាំដោយមានសមាជិកគ្រួសាររបស់នាងទាំងអស់បានចូលរួមផងដែរ។
អ្នកទាំងអស់គ្នាពិតជាចង់ដឹងហើយថាស្វាមីរបស់នាងនិងផ្ដល់កាដូពិសេសអ្វីសំរាប់នាងនៅថ្ងៃដ៏ពិសេសនេះ ពិតណាស់លោកTravis ក៏បានធ្វើឲ្យនាង ភ្ញាក់ផ្អើលមិនតិចទេ ក្នុងថ្ងៃពិសេសនោះលោកបានជូនកាដូរយ៉ាងអស្ចារ្យសម្រាប់ភរិយារបស់លោកគឺរថយន្តស៊េរីទំនើបម៉ាក Rolls-Royceពណ៌ស យ៉ាងស្រស់ស្អាតចតនៅមុខផ្ទះតែម្ដង។
ដោយរំភើបនឹងកាដូរពិសេសពីស្វាមី នាងក៏បានថតបង្ហោះបង្អួតដល់អ្នកគាំទ្ររបស់នាងនៅលើបណ្តាញសង្គមផងដែរ។ នេះមិនមែនជារឿងចម្លែកទេសម្រាប់តារាល្បីដូចនាងព្រោះនាងតែងតែទទួលបានកាដូរធំៗរៀងរាល់ឆ្នាំ៕