Home ពត៍មានថ្មីៗ ស្អីក៏អាចទៅរួចដែរល្មោភណាស់!ពូថ្លៃ ចាប់រំលោភក្មួយស្រី អាយុ៩ឆ្នាំ បានសំរេចជាច្រើនលើក

ស្អីក៏អាចទៅរួចដែរល្មោភណាស់!ពូថ្លៃ ចាប់រំលោភក្មួយស្រី អាយុ៩ឆ្នាំ បានសំរេចជាច្រើនលើក

416

ខេត្តកណ្ដាល យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នគរបាលស្រុកកោះធំ ធ្វើការចាប់ខ្លួនបុរសម្នាក់ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយពីធ្វើសកម្មភាពរំលោភក្មេងស្រីម្នាក់ ជាអនិតិជន រហូតបានសម្រេច។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង១០នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងខេត្តកណ្តាល។ប្រភពដដែលបន្ដថា ជនសង្ស័យ និងកុមារីរងគ្រោះ ត្រូវជាបងប្អូនសាច់ថ្លៃនិងគ្នា ហើយរស់នៅក្រោមដំបូលផ្ទះជាមួយគ្នា ក្នុងបន្ទុកឪពុកម្ដាយ របស់កុមារីរងគ្រោះ។

តាមការបំភ្លឺរបស់កុមារីរងគ្រោះ បានឲ្យដឹងថា កន្លងមកជនសង្ស័យ ដែលជាសាច់ថ្លៃ ធ្លាប់បានលួងលោមរូបនាង (កុមារីរងគ្រោះ) និងចាប់ស្រាតសម្លៀកបំពាក់ ធ្វើសកម្មភាពរំលោភសេពសន្ថវៈ ជាច្រើនដងមកហើយ តែពុំស៊ីជម្រៅទេ គ្រាន់តែជនសង្ស័យ បានយកដៃមកស្ទាបអង្អែល រុកប្រដាប់ភេទនាង និងយកប្រដាប់ភេទខ្លួន មកញល់ៗលើប្រដាប់ភេទនាងតែប៉ុណ្ណោះ។មន្រ្ដីនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួន ឈ្មោះ ជឿន សុខជា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រីក្មេងស្រីរងគ្រោះ អាយុ៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។ ជនសង្ស័យ និងក្មេងស្រីរងគ្រោះ ត្រូវជាបងប្អូនសាច់ថ្លៃនឹងគ្នា មានទីលំនៅកន្លែងកើតហេតុ។រាល់ពេលធ្វើសកម្មភាពរំលោភរូបនាងរួច ជនសង្ស័យតែងគំរាមនាង មិនឲ្យនិយាយប្រាប់អ្នកណាម្នាក់ទេ ជាពិសេសបងប្អូន បើមិនដូច្នោះគេនឹងសម្លាប់ចោល ព្រោះតែជនសង្ស័យគំរាមបែបនេះហើយ ជាហេតុធ្វើឲ្យក្មេងស្រីរងគ្រោះភ័យ ហើយក៏ពុំដែលហ៊ាននិយាយប្រាប់នរណាដែរ។ លុះមកដល់វេលាថ្ងៃកើតហេតុ កុមារីរងគ្រោះ បានឡើងទៅលើផ្ទះ ហើយលើកបាយសម្លរមកឲ្យម្ដាយពិសារ នៅខាងក្រោមផ្ទះជាមួយបងស្រី តែពេលក្មេងស្រីរងគ្រោះឡើងដល់ខាងលើផ្ទះ ក៏ត្រូវបានជនសង្ស័យ ចាប់ទាញចូលក្នុងបន្ទប់ទឹក រួចនិយាយមិនឲ្យស្រែកទេ ហើយ ក៏ចាប់ស្រាតខោកុមារីរងគ្រោះ
ត្រឹមជង្គង់ រួចរំលោភសេពសន្ថវៈនាងដូចរាល់ដង រហូតបានសម្រេច តែពេលនោះ បងស្រីជនរងគ្រោះឈ្មោះ ធី ស្រីភា មកដល់ឃើញប្អូនស្លៀកខោស្រាតត្រឹមជង្គង់ រួចសួរនាំក្មេងស្រីរងគ្រោះ បន្ទាប់មកក្មេងស្រីរងគ្រោះ បានយករឿងហេតុទាំងនេះ ប្រាប់បងស្រី និងម្ដាយឪពុកខ្លួន៕