Home ពត៍មានថ្មីៗ ប្លែកៗ ហាងកាហ្វេស្រាតមួយរបស់ប្រទេសបារាំងបានបិទទ្វារដោយសារមូលហេតុតូចមួយ….

ហាងកាហ្វេស្រាតមួយរបស់ប្រទេសបារាំងបានបិទទ្វារដោយសារមូលហេតុតូចមួយ….

435

តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា ហាង​កាហ្វេ​សម្រាប់​មនុស្ស​ចូល​ចិត្ត​ស្រាត (Naturist) យីហោ «O’Naturel» នឹង​ត្រូវ​បិទទ្វារ​នៅ​ខែ​ក្រោយ​បន្ទាប់​ពី​បើក​បាន​ជាង​មួយ​ឆ្នាំ ។ បើ​ទោះបីជា​មានការ​វាយតម្លៃ​ឱ្យ​ល្អ​ៗ​ពី​សំណាក់​ភ្ញៀវ​បាន​គួរសម​ដែរ​ក៏​ដោយ ហាង​នេះ​មិន​អាច​នៅ​បន្ត​ទៀត​បាន​ទេ ព្រោះតែ​មិន​មានការ​ពេញ​និយម ។

លោក Mike និង លោកស្រី Stephane Saada ដែល​ជា​ម្ចាស់​ហាង​បាន​ប្រាប់​ថា ពួក​គេ​រត់​លែង​រួច​ទៀត​ហើយ ដោយសារ​តែ​បញ្ហា​ចំណូល ។ ពួក​គេ​បាន​ប្រាប់​ថា ៖«​ពួក​យើង​អរគុណ​ណាស់​សម្រាប់​អ្នក​ដែល​បាន​មក​គាំទ្រ​ហាង​របស់​យើង ។ ពួក​យើង​នឹង​ចង​ចាំ​ទុកជា​និច្ច​នូវ​ពេលវេលា​ល្អ​ៗ និង​មនុស្ស​អស្ចារ្យ​ច្រើន​រូប​ដែល​យើង​បាន​ជួប​»

លោក Mike ថា មក​ពី​បញ្ហា​អាកាសធាតុ​ត្រជាក់​ទើប​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​លោក​មិនសូវ​ជា​កាក់កប ហើយ​ឈាន​ទៅ​កាន់ការ​បិទទ្វារ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាង​មុខ​នេះ ៕