Home ពត៍មានថ្មីៗ ប្លែកៗ ហាងនំដូណាត់របស់គ្រួសារកម្ពុជាលក់ចេញគ្មានសល់បន្ទាប់ពីការផ្សព្វផ្សាយរបស់កូនប្រុសរបស់គាត់ល្បីពេញបណ្តាញសង្គម

ហាងនំដូណាត់របស់គ្រួសារកម្ពុជាលក់ចេញគ្មានសល់បន្ទាប់ពីការផ្សព្វផ្សាយរបស់កូនប្រុសរបស់គាត់ល្បីពេញបណ្តាញសង្គម

747

គាត់បានមកទីនេះប្រហែលជា 20 ឬ 30 ឆ្នាំមកហើយដើម្បីស្វែងរកជីវិតដ៏ប្រសើរជាងនេះហើយនេះគឺជាអ្វីដែលពួកគាត់ចង់បាន។

Satharith By បានងើបឡើងនៅម៉ោង 2 ព្រឹកដើម្បីចាប់ផ្តើមធ្វើនំដូណាត់ចាប់តាំងពីហាងរបស់គាត់បានបើកនៅសប្តាហ៍មុននៅក្នុងទីក្រុង Missouri រដ្ឋតិចសាស់។

ប៉ុន្តែជំនួញនៅហាងលក់នំបុ័ងរបស់លោក Billy’s Donuts ក្បែរទីក្រុង Houston មិនសូវមានអតិថិជននិងលក់មិនសូវដាច់។ ដូច្នេះដើម្បីអោយការលក់មានកំណើនខ្ពស់កូនប្រុសរបស់លោកឈ្មោះ Billy ក៏បានបង្ហោះនៅលើ Twitter ដោយភ្ជាប់ជាមួយសារមួយឃ្លាថា៖ “ឪពុករបស់ខ្ញុំមានការសោកស្តាយណាស់ដែលគ្មាននរណាម្នាក់មកហាងនំដូណាត់ថ្មីរបស់គាត់” ។

ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយការបង្ហោះរបស់លោក Billy ត្រូវបានគេ retweet រាប់ពាន់ដងហើយហាងDonutsបានលក់អស់គ្មានសល់។ គិតត្រឹមថ្ងៃចន្ទកន្លងមកនេះមាន Retweets ជាង 30 ម៉ឺននាក់ដែលរួមមានតារាសម្តែង James Woods ម្ចាស់គណនី Twitter និងអ្នកផលិតខ្សែភាពយន្ត Casey Neistat និងជាង 600,000 នាក់។

លោក Billy By បាននិយាយថា “ខ្ញុំគ្រាន់តែព្យាយាមជួយឪពុកខ្ញុំដើម្បីអោយជំនួញរបស់គាត់រីកចម្រើនតាមរយៈមិត្តរបស់ខ្ញុំប៉ុន្តែនៅទីបំផុតមនុស្សផ្សេងទៀតក៏បានចូលមើលវាដែរ” ។

កាលពីថ្ងៃអាទិត្យ By បានសរសេរនៅលើTwitterថា: «យើងបានលក់នំដូណាត់និងkolachesអស់រលីង! អ្នកទាំងអស់គ្នាអស្ចារ្យណាស់។ ខ្ញុំមិនដឹងរកពាក្យអ្វីមកអរគុណដល់អ្នកគ្រប់គ្នាឱ្យបានគ្រប់គ្រាន់សំរាប់ការគាំទ្រដល់អាជីវកម្មក្នុងស្រុក។ នេះមានន័យខ្លាំងណាស់ចំពោះគ្រួសាររបស់ខ្ញុំ។ “

លោក Billy By បាននិយាយថាគ្រួសាររបស់គាត់មិនមែនជាអ្នកបើកហាងនំដូណាត់ថ្មីទេ។ លោកSatharith Byបានមកដល់សហរដ្ឋអាមេរិកជាជនភៀសខ្លួនពីប្រទេសកម្ពុជានិងបានបើកហាងលក់នំដូណាត់មួយនៅរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូងប្រហែល 20 ឆ្នាំមុន។

គ្រួសារនេះបានលក់ហាងទៅសាច់ញាតិម្នាក់នៅពេលម្តាយរបស់គាត់បានឈឺពីរបីឆ្នាំមកហើយ។ នៅពេលគាត់បានជាសះស្បើយគ្រួសារSatharith Byបានបើកហាងថ្មីនៅរដ្ឋតិចសាស់។

គាត់បានមកទីនេះប្រហែលជា 20 ឬ 30 ឆ្នាំមកហើយដើម្បីស្វែងរកជីវិតល្អប្រសើរជាងនេះហើយនេះគឺជាអ្វីដែលពួកគាត់ចង់បាន “Billy By និយាយសំដៅទៅឪពុករបស់គាត់។

លោកSatharith Byបានមានប្រសាសន៍ថា “ពេលនេះខ្ញុំសប្បាយចិត្តណាស់” ។

ក្រោយមកលោកបានបន្ថែមថា “សូមអរគុណដល់សហគមន៍” ។ ហើយសូមអរគុណដល់អតិថិជនដែលអញ្ជើញមក។ “