បុរសម្នាក់រស់នៅប្រទេសចិន បានភ្លេចខ្លួនរហូតដើរធ្លាក់ទៅក្នុងលូជម្រៅជិត ៤ម៉ែត្រដោយសាររវល់ចុចទូរស័ព្ទពេកមិនបានមើលផ្លូវ។
អ្វីដែលកាន់តែហួសចិត្តខ្លាំងថែមទៀតនោះបុរសម្នាក់នោះមិនព្រមហៅគេអោយជួយឡើយគឺនៅសម្ងំអង្គុយលេងហ្គេមបន្តទាំងរបួសធ្វើដូចគ្មានរឿងអ្វីកើតឡើង។សូម្បីក្រុមអ្នកជួយសង្គ្រោះក៏កាន់តែហួសចិត្តនៅពេលដែលមកឃើញសកម្មភាពបែបនេះ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ២៧ខែកក្កដានៅខេត្ត Xinjiang ប្រទេសចិន ។
បុរសនោះត្រូវបានក្រុមជួយសង្គ្រោះជួយបានសម្រេចនឹងបញ្ជូនទៅមន្ទីពេទ្យទាន់ពេលវេលាដោយបន្ទាប់ពីពិនិត្យរបួសរួចបុរសម្នាក់នោះមានរបួសបាក់ឆ្អឹងជង្គង់ហើយកំពុងសម្រាកព្យាបាលបន្ត៕