Home ពត៍មានថ្មីៗ ប្លែកៗ ហួសចិត្ត!ធ្លាប់តែលឺគេនិយាយ បុរសម្នាក់បានសរសេររឿងហេតុដែលខ្លួនបានជួបផ្ទាល់នៅក្នុងបន្ទប់ទឹកផ្សារទំនើបបង្ហោះលើបណ្តាញសង្គម

ហួសចិត្ត!ធ្លាប់តែលឺគេនិយាយ បុរសម្នាក់បានសរសេររឿងហេតុដែលខ្លួនបានជួបផ្ទាល់នៅក្នុងបន្ទប់ទឹកផ្សារទំនើបបង្ហោះលើបណ្តាញសង្គម

887

បច្ចុប្បន្ននេះមនុស្សរោគចិត្ត មនុស្សមានបញ្ហាសតិ ជាពិសេសមនុស្សមានចំណង់ផ្លូវភេទខុសរបៀបគឺយើងមិនអាចមើលដឹងទេ ព្រោះពេលខ្លះពួកគេតែងខ្លួនស្អាតៗជាងយើង ធ្វើអោយយើងនឹកស្មានមិនដល់ ។ រឿងអាស្រូវជាច្រើនដែលធ្លាប់តែលឺតៗគ្នាដូចជា រឿងលួចដាក់កាមេរ៉ាក្នុងបន្ទប់ទឹកស្រី ការលួចចូលបន្ទប់ទឹកស្រីៗ នឹងរឿងជាច្រើនដែលធ្លាប់លឺធ្លាប់ឃើញភាគច្រើននៅបរទេសនោះនៅប្រទេសយើងក៏កើតមានឡើងច្រើនដែរ។

ដូចកាលពីម្សិលមិញនេះអញ្ចឹងមានបុរសម្នាក់បានសរសេរហេតុការណ៍ដែលគេបានជួបផ្ទាល់នៅបន្ទប់ទឹកផ្សារទំនើបមួយកន្លែងដែលជារឿងហួសចិត្តបំផុតសម្រាប់គាត់។

តាមរយៈគណនេយ្យហ្វេសប៊ុកឈ្មោះ ណៃ សុវីលលី បានសរសេររៀបរាប់ថា៖ «រឿងបានជួបផ្ទាល់លើកទីមួយក្នុងជីវិត។ ធ្លាប់តែឮស្រីៗនិយាយតែលូវបានស្គាល់រសជាតិFirst handed:

ថ្ងៃមិញខ្ញុំទៅមើលរឿង Mortal Engines ម្នាក់ឯងម៉ោង2:30pmនៅMajor Aeon1។

ហើយម៉ោង4:40pmរឿងក៏ចប់ហើយខ្ញុំក៏ចេញមកបន្ទប់ទឹកជាន់ទីមួយជិតហាងOpticព្រោះToiletជាន់រោងកុនមនុស្សច្រើនពេក។

បន្ទប់ទឹកប្រុសជាន់នឹងស្ងាត់មែនមានមនុស្ស៣នាក់គត់ ពូម្នាក់នោះ ខ្ញុំ ហើយនិង បុរសអាយុខ្ទង់30ជាង ពាក់អាវយឺតសរ ស្លៀកពាក់ស្អាតបាត ពាក់Apple Watchទៀត ទាស់តែគាត់រៀងស្គម ហើយស្លេកបន្តិច។ ពេលនោះពូម្នាក់នោះក៏ដើរចេញពីToilet ហើយខ្ញុំក៏ទៅតាមគាត់ដែរ។ ស្រាប់តែពេលនោះអាប៉ិពាក់អាវសរ ក៏ស្ទុះមកចាប់ដៃខ្ញុំហើយនិយាយតិចៗថា ឲខ្ញុំជួយរឹតទ្រូងឲគាត់បន្តិច ព្រោះគាត់មើលរឿងខ្មោចហើយភ័យខ្លាំង។

ខ្ញុំក៏សង្ស័យក្នុងចិត្តថា”អាគាត់នេះអត់ស្រួលទេ” តែដោយឃើញគាត់ស្លេកមែន ខ្ញុំភាំងផង ឆ្ងល់ផងក៏តាមគាត់មកកន្លែងលាងដៃវិញ។ ពេលមកដល់ អាអែងនេះខំរិតទ្រូងឲគាត់ដោយគិតថា”ប្រុសគ្នាឯងទេ ជួយគាត់តិចទៅ” ស្រាប់តែគាត់និយាយថា “មែនធ្វើចឹងទេអូន” ហើយក៏ស្ទុះយកដៃមកច្របាច់Nipplesឯង ហើយថា ”ធ្វើចេសបានស្រួល” ហើយលេងទឹកមុខទៀត!

ភ្លាមៗនោះក្នុងចិត្តញុមគិតភ្លាម ”ចុមអាប៉ិនេះធ្វើស៊ីហើយតានេះ” ក៏វៀសដៃគាត់ចេញហើយប្រាប់ថា “បងញុមធ្វើចឹងអត់កើតទេ សុំទោសបងរកអ្នកផ្សេងជួយទៅ”។ ហើយក៏ព្យាយាមដើរចេញពីToilet

តែគាត់មិនសុខចិត្តទៀត! ក៏ស្ទុះមកចាប់ដៃខ្ញុំជាប់ហើយថា ”កំអាលទៅណា ជួយបងតិចសិន!” ខ្ញុំទាំងសើចហួសចិត្តផង ទាំងខ្ពើមផង ក៏រុញគាត់ចេញហើយរត់ចេញពីបន្ទប់ទឹកនោះ ហើយក៏បានរួចខ្លួនទៅ។ ហើយនៅខាងក្រៅស្ងាត់ទៀត។

ចឹងហើយសូមប្រយ័ត្នប្រយែងទាំងអស់គ្នាជាពិសេសស្រីៗ។ Bodiansអាលូវមានមនុស្សប្លែកៗ ថ្មីរហូតស្លៀកពាក់ស្អាតបាត តែមើលអត់ដឹងថា គាត់រោគចិត្ត? ស្មារតីមិនគ្រប់? ខ្ទើយបិសាច? រឺ គាត់អត់ស្រួលខ្លួនពិតមែនទេ។

តែខ្ញុំដឹងតែម្យ៉ាងទេគឺអាប៉ិនេះ K’loung JM។ ប្រុសក៏វាមិនលើកលែងដែរ។ ប្រុងតប់10-20ដៃហើយតែក្នុងនឹងអត់មានCameraមិនស្រួលខុសឯងទៀត »។

តាមរយៈការរៀបរាប់ខាងលើនេះគឺបង្ហាញថាមនុស្សយើង មិនអាចមើលឃើញពីចរិតមនុស្សសម័យនេះទេតែងខ្លួនស្អាតបាតមែនតែយើងមិនដឹងថាគេជាមនុស្សយ៉ាងម៉េចទេដូចនេះហើយមិនថាប្រុសឬស្រីទេពេលនៅម្នាក់ឯងនៅក្នុងបន្ទប់ទឹកសូមប្រុងប្រយ័ត្នឬក៏រកគ្នា២​ ៣នាក់ចូលជាមួយគ្នាទៅលកុំចូលម្នាក់ឯងព្រោះរឿងចម្លែកៗអាចកើតឡើងដោយមិនដឹងមុនទេ៕