Home ពត៍មានថ្មីៗ ហួសចិត្ត!ប៉ូលីសស័ក្តិ៣បន្លំលួច iPad ប្រជាពលរដ្ឋដល់ក្នុងផ្ទះ លុះដល់ពេលចាប់បានសារភាពថាច្រលំកាន់ចេញទៅ

ហួសចិត្ត!ប៉ូលីសស័ក្តិ៣បន្លំលួច iPad ប្រជាពលរដ្ឋដល់ក្នុងផ្ទះ លុះដល់ពេលចាប់បានសារភាពថាច្រលំកាន់ចេញទៅ

375

កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ តាមរយៈគណនេយ្យហ្វេសបុកឈ្មោះ Leakhena Jeanana សកម្មភាពបុរសដែលស្លៀកពាក់ជាប៉ូលីស ពាក់សក្តិបីម្នាក់ បានបន្លំលួចយកIpadមួយគ្រឿងពីកន្លែងវេរលុយរបស់គាត់។ បើតាមវីដេអូកាម៉េរ៉ាសុវត្ថិភាពថតក្នុងហាងនោះឃើញថា បុរសម្នាក់នោះដំបូងមកដកលុយចំនួន២០ដុល្លារនៅផ្ទះរបស់គាត់ លុះពេលម្ចាស់ផ្ទះរវល់យកលុយឲ្យ បុរសម្នាក់នោះបានធ្វើជាល្បិចនិយាយទូរស័ព្ទដើរចុះឡើងៗចូលដល់ខាងក្នុង ហើយយកIpadដែលទុកក្នុងទូចេញមកក្រៅ លុះម្ចាស់ផ្ទះមិនចាប់អារម្មណ៍ក៏យកIpadនោះចេញទៅបាត់តែម្តង។

ជនសង្ស័យនោះ ឈ្មោះ ហេង ហាប់ អាយុ២៥ឆ្នាំ មានមុខងារជា អនុសេនីយ៍ឯក នាយកដ្ឋាន ព្រំដែនទឹក។ ក្រោយពីបានបង្ហោះវីដេអូ នៃការលួចបន្លំ iPad ខាងលើនេះ នាំឲ្យមានប្រតិកម្មយ៉ាងខ្លាំងៗ ពីមហាជននៅលើបណ្តាញសង្គម Facebook នោះស្រាប់តែនៅល្ងាចថ្ងៃដដែលនេះ ម្ចាស់ Account «leakhenana Jeanana» បានលុបចោលវីដេអូនេះចេញបាត់ ហើយបានបង្ហោះខ្លឹមសារថ្មីថា ជាការយល់ច្រឡំទៅវិញ។

Account Facebook ដែលជាម្ចាស់ហាងរូបនេះ បានបង្ហោះយ៉ាងដូច្នេះថា «មុននេះមានករណីបាត់ iPad ដោយបងប៉ូលីសម្នាក់ បានមកដកលុយរួចកាន់យកទៅ។ ប្រហែល ២ម៉ោងក្រោយ ខ្ញុំបានបង្ហោះ Facebook ពេលនេះ គាត់បានប្រគល់ iPad មកឲ្យខ្ញុំវិញហើយ ដោយគាត់និយាយថា គាត់យល់ច្រឡំកាន់ចេញទៅ»។

តែទោះជាយ៉ាងណាមន្រ្តីនគរបាលជាន់ខ្ពស់ម្នាក់នៅនាយកដ្ឋានព្រហ្មទណ្ឌ បានថ្លែងឲ្យដឹងថា នៅពេលនេះលោក ហេង ហាប់ ស្ថិតក្រោមការសួរនាំនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការបន្តទៀត៕