Home ពត៍មានថ្មីៗ ហួសចិត្តមិនដឹងសម្អាងអី!ប្រជាការពារក្នុងខណ្ឌដូនពេញ ចំនួន ២នាក់ ជិះម៉ូតូដើរជំរិតទារលុយពីរថយន្តអ្នកដំណើរ ៥០,០០០រៀលមិនបាន វាយម្ចាស់រថយន្តបែកក្បាល !

ហួសចិត្តមិនដឹងសម្អាងអី!ប្រជាការពារក្នុងខណ្ឌដូនពេញ ចំនួន ២នាក់ ជិះម៉ូតូដើរជំរិតទារលុយពីរថយន្តអ្នកដំណើរ ៥០,០០០រៀលមិនបាន វាយម្ចាស់រថយន្តបែកក្បាល !

394

 កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ មានហេតុការណ៍កើតឡើងដោយសន្តិសុខមានឯកសណ្ឋានប្រជាការពារ ខណ្ឌ ២នាក់ បានជិះម៉ូតូដើរជំរិតទារលុយពីរថយន្តអ្នកធ្វើដំណើរ ចំនួន ៥០,០០០រៀល មិនបានក៏ប៉ះពាក្យសម្តីគ្នាបន្តិចបន្តួចឈានដល់ប្រើអំពើហិង្សា ទៅលើឈ្មោះ សួន បូណា ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅផ្ទះ ៤៨៦ ផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សួន បូណា ជាមន្ត្រីប៉ូលិស នៅខេត្តត្បូងឃ្មុំ បានសុំច្បាប់ពីអង្គភាពរបស់ខ្លួន ដើម្បីមកមើលគ្រួសាររបស់លោកកំពុងមានជំងឺ នៅភ្នំពេញ បានធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន បានពាក់កណ្តាលផ្លូវក៏មានលោកយាយ លោកតា ២នាក់ប្តីប្រពន្ធ បក់ដៃសុំឡានជិះ លោកក៏ឈប់ឡាន ឱ្យពួកគាត់រួមដំណើរជាមួយ មកដល់ម្តុំរបងស្តាតចាស់ចំងាយពីរង្វង់មូលស្ពានជ្រោយចង្វារ ៦០០ម៉ែត្រ ទល់មុខធនាគារ ABA លោកយាយ លោកតា សុំចុះពីលើរថយន្ត លោកយាយ លោកតា ក៏សុំអរគុណម្ចាស់រថយន្ត លោក សួន បូណា ជាមនុស្សមានគុណធម៌ ឃើញលោកយាយ លោកតាចាស់ជរាផងនោះ លោក មិនបានយកលុយកាក់ពីពួកគាត់ទេ។
ពេលនោះ លោក សួន បូណា មិនបានចុះពីលើរថយន្តរបស់លោកទេ បន្ទាប់មកមានមនុស្ស២នាក់ មានឯកសណ្ឋានជាប្រជាការពារមកឡើងអង្គុយលើរថយន្តរបស់លោក។
លោក សួន បូណា បានសួរថា មានការអ្វី ? មនុស្សដែលមានឯកសណ្ឋានប្រជាការពារនោះឆ្លើយថា មកទារលុយថ្លៃឈប់ឡានចំនួន ៥០,០០០រៀល លោក សួន បូណា ឆ្លើយថា ខ្ញុំមិនមែនអ្នករត់តាក់សុីទេ ហើយក៏គ្មានលុយបង់ដែរ លោក សួន បូណា ស្នើរឱ្យគាត់ចុះពីលើរថយន្តរបស់គាត់ ហើយមនុស្សដែលមានឯកសណ្ឋានប្រជាការពារនោះ មានការខឹងយ៉ាងខ្លាំង ក៏ស្ទុះទៅដកសោររថយន្តពីលោក និងវាយលោកមួយ IDI ធ្វើឱ្យបែកសៀតផ្កាខាងស្តាំហូរឈាមស្រោចខ្លួន ពេលនោះជនដៃដល់បានយកទាំងសោរឡានរត់គេចខ្លួនបាត់ នៅសល់តែបក្ខពួកម្នាក់ទៀត ដែលកំពុងអង្គុយលើម៉ូតូ លោក សួន បូណា បានយកទូរសព្ទដៃថតរូបពួកគេ ដើម្បីទុកជាភស្តុតាង។
ពេលនេះលោក សួន បូណា បានដាក់ពាក្យប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចហើយ ដើម្បីរកយុត្តិធម៌ជូនលោក៕

ជន​រងគ្រោះ
ជន​ បង្ក