Home ពត៍មានថ្មីៗ ហេតុការណ៍ដ៏រន្ធត់!ឡានដឹកក្រុមតន្ត្រីសម័យ បើកក្រឡាប់ធ្លាក់វាលស្រែ បណ្តាលឲ្យរងរបួសជាច្រើននាក់ នៅកំពង់ឆ្នំាង

ហេតុការណ៍ដ៏រន្ធត់!ឡានដឹកក្រុមតន្ត្រីសម័យ បើកក្រឡាប់ធ្លាក់វាលស្រែ បណ្តាលឲ្យរងរបួសជាច្រើននាក់ នៅកំពង់ឆ្នំាង

300

កាលពីម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ មនុស្ស២ទៅ៣នាក់ បានរងរបួសស្រាលនៅក្នុងហេតុការណ៍ រថយន្តដឹកក្រុមតន្ត្រីសម័យក្រឡាប់ធ្លាក់ស្រែ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុច ភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចដែលចុះដល់កន្លែងកើតហេតុបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះគឺរថយន្តធន់ធំវ៉ាគ្នា បណ្តាលរថយន្តដឹកដន្ត្រីសម័យ បានបើកគេច បណ្ដាលអោយជ្រុលចង្កូតក្រឡាប់ធ្លាក់ស្រែបណ្តាលអោយរងរបួសមនុស្ស២ទៅ៣នាក់។

រថយន្តដឹកដន្ត្រីសមយ័នេះ ធ្វើដំណើរចេញពីទីរួមខេត្ត ទៅសម្តែងនៅឯផ្សារពន្លៃ ហើយបានជួបហេតុការណ៍ដ៏អាក្រក់នេះផងដែរ។ ក្រោយពេលកើតហេតុជន រងគ្រោះត្រូវបានបញ្ជូនមកមន្ទីពេទ្យធ្វើការសង្គ្រោះបន្ទាន់ ៕