Home ពត៍មានថ្មីៗ អគ្គីភ័យឆាបឆេះអគារសកលវិទ្យាល័យខេមរៈ​ មានមនុសុ្សស្រី៤នាក់ជាប់គាំងនៅលើអគារនៅជាន់ទី៤​សម្រេចចិត្តលោតចុះតាមបង្អួច!

អគ្គីភ័យឆាបឆេះអគារសកលវិទ្យាល័យខេមរៈ​ មានមនុសុ្សស្រី៤នាក់ជាប់គាំងនៅលើអគារនៅជាន់ទី៤​សម្រេចចិត្តលោតចុះតាមបង្អួច!

576

មនុស្សស្រី​ ៤នាក់​ ដែលត្រូវ​បានជាប់នៅអគាជាន់ទី៤​ ក្នុងករណី​អគ្គីភ័យសកលវិទ្យាល័យខេមរៈ​ កំពុងនៅមន្ទីរពេទ្យ​ ស្ថិតក្នុងស្ថានភាពព្យាបាល​ ក្រោយពេលដែលមានអ្នកធ្លាក់ចុះមកផង​ នឹងជួយសង្រ្គោះពីកន្លែងកើតហេតុផង​នោះ​ ដោយមាននារីខ្លះ​ ធ្លាក់មកបោកក្បាល​ ហូរឈាមស្រេាចខ្លួន​ នឹងខ្លះទៀត​ រងរបួសដងខ្លួន​ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗតែម្តង​ ។

ករណីអគ្គីភ័យបានឆាបឆេះចេញពីក្នុងសកលវិទ្យាល័យខេមរៈ​ តាមបណ្តោយផ្លូវលំ កែងនឹងផ្លូវលេខ១៩៨៦​ បង្កអោយមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍​ នឹងផ្អើលអស់អាជ្ញាធរខណ្ឌសែនសុខ​ នាវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០១៩​ ស្ថិតនៅក្នុងសង្កាត់ ភ្នំពេញថ្មី រាជធានី​ភ្នំពេញ ៕

ប្រភពពី៖TVFB