Home ពត៍មានថ្មីៗ កម្សាន្ត អន្លង់អន្លោចណាស់!ពីបទថ្មីរបស់កញ្ញា ចិត្ត កញ្ចនា អាចធ្វើអោយអ្នកនឹកស្នេហាចាស់ហូរទឹកភ្នែកមិនដឹងខ្លួន

អន្លង់អន្លោចណាស់!ពីបទថ្មីរបស់កញ្ញា ចិត្ត កញ្ចនា អាចធ្វើអោយអ្នកនឹកស្នេហាចាស់ហូរទឹកភ្នែកមិនដឹងខ្លួន

698

ប្រិយមិត្តពិតជាធ្លាប់បានស្គាល់ហើយពីទឹកដមសម្លេងដ៏ក្រអួនក្រអៅរបស់ម្ចាស់បទ អ្នកដ៏ទៃ កញ្ញា ចិត្ត កញ្ចនា កាលពីម្សិលមិញនេះតាមរយៈគណនេយ្យរបស់កញ្ញា បានបង្ហោះបទថ្មីពិរោះយ៉ាងអន្លង់អន្លោចអាចធ្វើអោយអ្នកគេងលក់ ជាពិសេសសម្រាប់អ្នកដែលនឹកស្នេហាចាស់អាចនឹកហូរទឹកភ្នែកទាំងមិនដឹងខ្លួន។

តាមរយៈការវិលត្រឡប់មកវិញ ជាមួយនឹងស្នាដៃថ្មី បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយះពេលជិតមួយឆ្នាំនេះ « Missing You » ជាបទមួយក្នុងចំនោមបទផ្សេងៗទៀតនៅក្នុង Album ថ្មីរបស់នាង សម្រាប់អាល់ប៊ុមថ្មីដំបូងដែលមានឈ្មោះថា SWEET NIGHTMARE ALBUM នឹងចេញនៅពេលឆាប់ៗនេះ។

កញ្ញាក៏បានបញ្ជាក់ថា «ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត ហើយសង្ឃឹងថា បទនេះ អាចនិយាយពីអារម្មហ៍ដែលកប់ជ្រៅរបស់អ្នកបាន» ៕

ចង់ដឹងពីអត្ថន័យនៃបទ « Missing You » អន្លង់អន្លោចយ៉ាងណាសូមសណ្តាប់នៅវីដេអូខាងក្រោម៖