Home ពត៍មានថ្មីៗ អបអរសាទរថ្ងៃខួប២០ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក

អបអរសាទរថ្ងៃខួប២០ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក

649

សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ជំរុញអោយកងទ័ព​ ត្រូវប្រឹងប្រែងបង្កើនសមត្ថភាពអោយសមស្របនឹងបច្ចេកវិទ្យាសព្វាវុធដែលកម្ពុជាមាននាពេលបច្ចុប្បន្ននេះ នឹងបន្តយកចិត្តទុកដាក់លើជីវភាពកងទ័ព​ ។

សម្តេចតេជោ​ ហ៊ុន​ សែន​ បានគូសបញ្ជាក់ចំណុចសំខាន់របស់​កងទ័ពអោយដឹងថា​ កងទ័ពត្រូវដើរតួនាទីជាអ្នកការទូតជាមួយប្រទេសជិតខាង​ និងអន្តរជាតិ​ ហើយទំនាក់ទំនង​ទាំងនោះ នឹងបង្កើនទំហំពាណិជ្ជកម្ម​ ដូចជាទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម​ មានចំនួន៥ពាន់លានដុល្លា​ ហើយទំហំពាណិជ្ជកម្មកម្ពុជា-ថៃវិញ​ មានរហូតដល់៦ពាន់លាន។

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ​ ហ៊ុន សែន បានលើកឡើងថា​ កងទ័ពកម្ពុជា​ មិនចូលបក្សសម្ព័ន្ធដើម្បីប្រឆាំងប្រទេសណាឡើយ​ ហើយគ្មានអ្វីខុសទេដែលកងទ័ព​ ត្រូវស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល​ និងកងទ័ព​ ត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់នោះ៕