Home ពត៍មានថ្មីៗ ពិតជារំភើប!ល្ខោនខោលខ្មែរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

ពិតជារំភើប!ល្ខោនខោលខ្មែរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

2000

តាមរយៈ​គណនី Twitter ផ្លូវការ​របស់​អង្គការយូណេស្កូបានធ្វើសេចក្ដីប្រកាសថា ល្ខោនខោល​វត្តស្វាយអណ្ដែត​ របស់​កម្ពុជា ត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក​ នា​អំឡុង​នៃ​សម័យប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេស​ម៉ូរីស នៅ​ថ្ងៃទី ​២៨ ខែវិច្ឆិកា​ ឆ្នាំ ២០១៨។

ល្ខោន​ដ៏​ចំណាស់​របស់​ខ្មែរ​មួយ​នេះ ស្ថិតក្នុង​ចំណោម​បញ្ជី​បេតិកភណ្ឌ​អរូបី​ដែល​ត្រូវការ​សង្គ្រោះបន្ទាន់ (Urgent Safeguarding List)​ដូច​បេតិកភណ្ឌ​ផ្សេងទៀត​ពី​អាល់​ហ្សេ​រី អា​សែ​បៃ​ហ្ស​ង់ អេ​ហ្ស៊ី​ប កេ​ន​យ៉ា ប៉ា​គី​ស្ថាន និង​ស៊ី​រី​។​

គួរ​រម្លឹក​ផង​ដែរថា​ប្រទេសកម្ពុជា បាន​ស្នើសុំ​ចុះបញ្ជី​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧។

ល្ខោនខោល​ជា​ប្រភេទ​ល្ខោន​យ៉ាង​ចំណាស់​មួយ​ក្នុងចំណោម​ទម្រង់​សិល្បៈ​ទស្សនីយភាព​នៅ​កម្ពុជា ដែល​មាននៅ​ដើម​សម័យអង្គរ​។ គេ​ជឿថា ល្ខោន​ដែល​ពាក់​មុខ​ខ្មុក​សំដែង​នេះ កើតឡើង​នា​អំឡុង​សតវត្ស​ទី​៩ ដោយ​សំអាង​លើ​ចម្លាក់​នៅ​ជ​ញ្ជាំ​ងប្រាសាទអង្គរវត្ត៕