Home ពត៍មានថ្មីៗ កម្សាន្ត អបអរសាទរ​កីឡាករ​កម្ពុជា​ ដណ្ដើម​បាន​មេដាយ២៩​គ្រឿង​ ក្នុង​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ នៅ​ប្រទេស​ មីយ៉ាន់ម៉ា​

អបអរសាទរ​កីឡាករ​កម្ពុជា​ ដណ្ដើម​បាន​មេដាយ២៩​គ្រឿង​ ក្នុង​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ នៅ​ប្រទេស​ មីយ៉ាន់ម៉ា​

980

បន្ទាប់ពី​បញ្ចប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ SEAVF Southeast Asian Vovinam Championship កីឡាករ​ កីឡាការិនី​ កម្ពុជា​ ដណ្តើមបានមេដាយសរុបចំនួន២៩គ្រឿង​ ក្នុងនោះមេដាយមាសចំនួន៦គ្រឿង​ មេដាយប្រាក់ចំនួន៨គ្រឿង​ និងមេដាយសំរឹទ្ធចំនួន១៥គ្រឿង​ ដែល​នេះ​គឺជា​មោទនភាព​មួយ​សម្រាប់​កម្ពុជា​លើ​ឆាកអន្តរជាតិ​ ព្រមទាំង​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​កីឡា​នៅកម្ពុជា។

សូម​ជម្រាប​ថា​ប្រតិភូ​កីឡា​កម្ពុជា​សរុប​ចំនួន​២៤រូប​ ដែល​បានចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វ៉ូវីណាម​ លើកទី៥​ ឆ្នាំ២០១៨​ នេះ​ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧​ ដល់ថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០១៨កន្លងទៅនេះ​ នៅ​ប្រទេស​មីយ៉ាន់ម៉ា​៕