Home ពត៍មានថ្មីៗ អបអរសាទរ !ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសថ្ងៃបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿន(Express way) ភ្នំពេញ-ព្រះសីហនុ

អបអរសាទរ !ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសថ្ងៃបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿន(Express way) ភ្នំពេញ-ព្រះសីហនុ

550

ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថ្ងៃបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿន(Express way) ភ្នំពេញ-ព្រះសីហនុ ច្បាស់លាស់ហើយគឺចាប់ផ្ដើមនៅថ្ងៃទី២២ មីនា ឆ្នាំ២០១៩ នេះហើយ។

ផ្លូវនេះតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានប្រវែងសរុប ១៩០.៣៦៥គ.ម សាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កំរាស់ ១០ ស.ម និងថ្មលាយកៅស៊ូ (ATB) ១២ ស.ម ពង្រីកទទឺងផ្លូវដល់ ២៤.៥ ម៉ែត្រ ខណ្ឌដោយសួនច្បារនៅកណ្ដាលទ្រូងផ្លូវ និងមានរបាំងអមសងខាងផ្លូវការពារសត្វ រឺមនុស្សឆ្លងកាត់ មានកន្លែងឈប់សម្រាកដែលមានលក្ខណៈងាយស្រួល មិនបង្កអោយមានការកកស្ទះចរាចរណ៍ ហើយគ្រោងប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ។

ខាងក្រោមនេះជារូបគំរូផ្លូវល្បឿនលឿន(Express way) ភ្នំពេញ-ព្រះសីហនុ ៖

ប្រភពពី៖ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT