Home ពត៍មានថ្មីៗ កម្សាន្ត អបអរសាទរ!Margie Rasri និងស្វាមីលោក Pok Passakorn ទទួលបានដំណឹងល្អ!

អបអរសាទរ!Margie Rasri និងស្វាមីលោក Pok Passakorn ទទួលបានដំណឹងល្អ!

1161

តារាសម្ដែងស្រី Margie Rasri បច្ចុប្បន្ន រស់នៅយ៉ាងមានសុភមង្គល និង ផ្អែមល្ហែម ជាមួយស្វាមីគឺ លោក Pok Passakorn។ អ្វីដែលធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល គឺស្រាប់តែថ្មីៗនេះ នាង Margie បានបង្ហោះរូបថតមួយសន្លឹកនៅតាមបណ្ដាញ Instagram បង្ហាញថា នាងកំពុងពរពោះកូនលើកដំបូង ដែលធ្វើឲ្យមហាជន គ៏ដូចជាមិត្តភក្ដិ នៅក្នុងចង្កោមសិល្បៈ ចូលរួមអបអរសាទរ គ្រប់គ្នាៗ។

កាលពីកន្លងទៅ នាង Margie ចង់បានបុត្រណាស់ ប៉ុន្តែគ្រូពេទ្យ ប្រាប់ថា ប្រសិនបើចង់បានកូន ស្វាមីរបស់នាង ត្រូវតែតមបារី ទើបអាចមានបុត្រប្រកបដោយសុខភាពល្អ និងកម្លាំងពលំមាំមួន។ យ៉ាងណាមិញមួយរយៈចុងក្រោយនេះ គេសម្គាល់ឃើញថា ទាំងស្វាមី និងភរិយាខិតខំថែរក្សាសុខភាព ដោយលោក Pok អាចផ្ដាច់បារីបាន ចំណែកឯ នាង Margie ក៏ថែខ្លួនណាស់ ដែរ មិនសូវបង្ហាញខ្លួន ក្នុងការងារសិល្បៈនោះទេ។ ការខិតខំប្រឹងប្រែងទាំងនោះ បានធ្វើឲ្យស្វាមីភរិយាមួយគូនេះ ទទួលបានកាដូអាពាហ៍ពិពាហ៍ដ៏ពិសេសមួយ គឺមានបុត្រ បន្ទាប់ពីរៀបការ​ រស់នៅយ៉ាងមានក្ដីសុខ អស់រយៈពេលជិត ១ឆ្នាំមក៕