បន្ទាប់ពីទទួលតំណែងថ្មីជា អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន តែងតែមានសកម្មភាពជានិច្ចក្នុងការអនុវត្តន៍ច្បាប់ បង្ក្រាបជនខិលខូច សំណង់ខុសច្បាប់និងការងារជាច្រើនទៀតដែលធ្វើអោយប្រជាជនប្រចាំខេត្តព្រះសីហនុមានការពេញចិត្តស្រលាញ់ជាខ្លាំង។
កាលពីវេលាម៉ោង ០៣:០០ ទៀបភ្លឺ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំកងកម្លាំងចុះបង្ក្រាបគ្រឿងញៀននៅ ក្លិប អូបាម៉ា KTV ដែលលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ។
ការប្រតិបត្តិការលួចឆ្មក់ចូលក្លិបកំសាន្តនេះ ចាប់បានជនល្មើសចំនួន ១៥០នាក់ ស្រី៤៨នាក់ ដែលមនុស្សទាំងអស់នេះ៩៥ភាគរយ ជាជនជាតិចិន។
ជាលទ្ធផលដកបានរួមមាន៖ ជ្រុញសម្រាប់ ប្រើគ្រឿងញៀន ចំនួន៣៥ជ្រុញ និងគ្រឿងញៀន ប្រភេទ Ketamin មួយចំនួនធំ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មនុស្សទាំង១៥០នាក់ដែលត្រូវបានចាប់ខ្លួននេះ រហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វើការបែកចែកឲ្យបានច្បាស់លាស់រវាងអ្នកធ្វើការ, អ្នកបម្រើ, អ្នកចូលកម្សាន្ដ និងអ្នកប្រើប្រាស់ ចែកចាយគ្រឿងញៀន ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕