Home ពត៍មានថ្មីៗ អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំ ជុំវិញរឿងក្រុមចោរប្រដាប់អាវុធចូលប្លន់ធនាគារនៅកណ្តាលទីក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំ ជុំវិញរឿងក្រុមចោរប្រដាប់អាវុធចូលប្លន់ធនាគារនៅកណ្តាលទីក្រុងភ្នំពេញ

759

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំជាបន្ទាន់មួយ ដើម្បីទប់ស្កាត់ និងពិនិត្យបញ្ហាសន្ដិសុខឡើងវិញ ក្រោយមានអំពើប្លន់ប្រដាប់អាវុធកណ្តាលថ្ងៃត្រង់ ​ក្នុងរាជធានីភ្នំពេញ នៅថ្ងៃម្សិលមិញ​។​

កិច្ចប្រជុំបន្ទាន់នេះ ក៏មានការចូលរួមពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី និងអភិបាលខណ្ឌទាំង១២ផងដែរ។

ថ្លែងក្នុងឱកាសនោះ ​លោក ឃួង ស្រេង បានលើកឡើងថា តាមបណ្តាខណ្ឌត្រូវមានអ្នកប្រចាំបញ្ជា ក្នុងគោលដៅចេញអន្តរាគមន៍ភ្លាមៗ នៅពេលមានកើតហេតុការណ៍ណាមួយ​​ជាយថាហេតុ ឲ្យបានទាន់ពេលបំផុត។

បើតាមការលើឡើងរបស់លោកអភិបាលរាជធានីភ្នំពេញ សមត្ថកិច្ចទាំងអស់​​មិនត្រូវបន្ទោសគ្នាទៅវិញមក ដាក់បន្ទុកលើកស្ថាប័នណាមួយនោះទេ គឺត្រូ​វរួមសហការគ្នា ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ អាជីវករ ដែលប្រកបអាជីវកម្ម ក្នុងរាជធានីភ្នំពេញ ដែលជាកាតព្វកិច្ចរបស់យើងទាំងអស់ ដែលជាកងកម្លាំងមានសមត្ថកិច្ច៕

Posted by Meun Kompheak on Thursday, 23 August 2018

ប្រភពពី៖ Freshnews