Home ពត៍មានថ្មីៗ អាណិតណាស់!ក្មេងតូច០២នាក់ បានស្លាប់ដោយ សារពុលអាហារ ដោយហូបបបរលាយជា មួយមីកញ្ចប់រូបខ្លាឃ្មុំ ប្រហិត ព្រម ទាំងតែគុជ(មានវីដេអូ)

អាណិតណាស់!ក្មេងតូច០២នាក់ បានស្លាប់ដោយ សារពុលអាហារ ដោយហូបបបរលាយជា មួយមីកញ្ចប់រូបខ្លាឃ្មុំ ប្រហិត ព្រម ទាំងតែគុជ(មានវីដេអូ)

439

កាលពីវេលាម៉ោង ០៧:០០នាទី ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០១៩ នៅចំណុច ក្នុងបរិវេន វត្តអម្ពវ័នហៅវត្តក្ដុលកណ្ដាល ស្ថិតនៅភូមិក្ដុលកណ្ដាល ឃុំទ្រា ស្រុកក្រូច ឆ្មារ ខេត្តត្បូងឃ្មុំ កម្លាំងជំនាញផ្នែកនគរបាលកោសល្យវិច្ច័យ នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ បានធ្វើការពិនិត្យសាកសព កុមារា កុមារី ០២នាក់ បានស្លាប់ដោយ សារពុលអាហារ ។

ក្រោយពីយាយឈ្មោះ យា ភាន អាយុ៦១ឆ្នាំ រស់នៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បាននាំចៅបង្កើត ប្រុសស្រីបានហូបបបរលាយជា មួយមីកញ្ចប់រូបខ្លាឃ្មុំ ប្រហិត ព្រម ទាំងតែគុជ។នៅពេលអ្នកពីរនាក់បងប្អូនកំពង់លេងលេីពោងស្រាប់តែឈ្មោះ ណាង យូចាង មានអាការៈ ស្លេកស្លាំងខ្មៅបបូរមាត់ដេកលើពោង ហើយភ្លាមត្រូវបានជីតាបង្កើតយកទៅសង្គ្រោះនៅមន្ទីរពេទ្យតែត្រូវបានស្លាប់នៅតាមផ្លូវតាមការពិនិត្យ របស់អាជ្ញាធរសមត្ថកិច្ច និងគ្រូពេទ្យបានសន្និដ្ឋានថាជនរងគ្រោះអាចស្លាប់ដោយ មូលហេតុស្លាក់អាហារ ។ បច្ចុប្បន្នជនរងគ្រោះបានប្រគល់អោយឪពុកម្តាយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Posted by Vanny Seven on Saturday, 13 July 2019