Home ពត៍មានថ្មីៗ អីយ៉ា!ក្មេងៗទាំង១២ និងគ្រូបង្វឹកបានចេញពីមន្ទីពេទ្យហើយ ទឹកមុខនិងស្នាមញញឹមស្រស់វិញហើយ

អីយ៉ា!ក្មេងៗទាំង១២ និងគ្រូបង្វឹកបានចេញពីមន្ទីពេទ្យហើយ ទឹកមុខនិងស្នាមញញឹមស្រស់វិញហើយ

771

ក្រុមបាល់ទាត់ដែលបានបាត់ខ្លួននៅក្នុងរូងភ្នំ កាលពីខែមុន ហើយត្រូវបានគេជួយសង្រ្គោះ ពេលនេះពួកគេបានចេញពីមន្ទីរពេទ្យហើយជាមួយនិងទឹកមុខញញឹមស្រស់ស្រាយរីករាយ។

ក្មេងៗទាំង១២ និងគ្រូបង្វឹកម្នាក់ដែលជាក្រុមបាល់ទាត់ដែលបានជាប់ក្នុងរូងភ្នំថាំហ្លួងដែលមានសភាពងងឹតសូន្យឈឹងអស់រយៈពេល ១៨ ថ្ងៃ មុននឹងត្រូវបានគេជួយសង្គ្រោះដោយជោគជ័យនៅថ្ងៃអង្គារទី ១០ ខែកក្កដា ឆ្នាំ ២០១៨ សប្ដាហ៍មុននេះ ទៅកាន់មន្ទីពេទ្យឈាងរ៉ៃ ពេលនេះពួកគេបានជាសះស្បើយនិងចេញពិមន្ទីពេទ្យទាំងសភាពរឹងមាំនិងស្រស់ស្រាយនិងមានការអបអរសាទរពីសំណាក់អ្នកសារព៌តមាន មន្ត្រីប៉ូលីស និងប្រជាជនថៃផងដែរ៕