Home ពត៍មានថ្មីៗ កម្សាន្ត អីយ៉ា!តួឯកស្រីរឿង បុព្វេសន្និវាស កញ្ញា Bella បានសរសេរសារអរគុណអ្នកគាំទ្រជាភាសាខ្មែរទៀត

អីយ៉ា!តួឯកស្រីរឿង បុព្វេសន្និវាស កញ្ញា Bella បានសរសេរសារអរគុណអ្នកគាំទ្រជាភាសាខ្មែរទៀត

2502

ជាមួយនិងការស្វាគមន៍ដ៏កក់ក្ដៅពីសំណាក់អ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាបានធ្វើអោយកញ្ញា Bella ញញឹមបិទមាត់មិនជីតទេតាំងពីព្រលានរហូតដល់ផ្សារទំនើបអ៊ីអនសែនសុខ។

 

 

ជាមួយនិងការគោរពស្រលាញ់ចំពោះអ្នកគាំទ្រកម្ពុជានៅពេលកញ្ញា Bella ត្រលប់ទៅវិញក៏បានបង្ហោះសារមួយឃ្លាសំរាប់អ្នកគាំទ្រ ជាពិសេសកញ្ញាក៏បានសរសេរជាភាសាខ្មែរផងដែរ។ សារនោះមានខ្លឹមសារដូចតទៅ៖ “ម្សិលមិញខ្ញុំមានសេចក្ដីសុខណាស់ អរគុណគ្រប់គ្នាខ្លាំងណាស់សំរាប់សេចក្ដីស្រលាញ់ដែលមានអោយខ្ញុំ សង្ឃឹមថាយើងនឹងបានជួបគ្នាទៀតឆាប់ៗនេះ”។

 

និងសារជាភាសាអង់គ្លេសប្រែថា “អរគុណអ្នករាល់គ្នាដែលបានមកចូលរួមកាលពីម្សិលមិញនេះ ។ ខ្ញុំមិនដឹងថាត្រូវប្រាប់អារម្មណ៍របស់ខ្ញុំទៅកាន់អ្នកទាំងអស់គ្នា ថាខ្ញុំសប្បាយចិត្តខ្លាំងយ៉ាងណានោះទេ។ កម្ពុជា អ្នកពិតជាស្រស់ស្អាតខ្លាំងណាស់។ ខ្ញុំពិតជាចង់ជួបអ្នកម្តងទៀតក្នុងពេលឆាប់ៗនេះ ខ្ញុំស្រលាញ់អ្នក”៕