បរិយាកាសនៃពិធីរៀបមង្គលការរបស់តារាសម្តែងស្រី Janie និងគូស្នេហ៍វ័យក្មេង បានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់ភ្ញៀវកិត្តិយសជាសាច់ញាតិទាំងសងខាង ជាពិសេសនោះ ក៏មានវត្តមានរបស់តារាសម្តែងប្រុសស្រីល្បីៗជាច្រើនដួង ក៏បានមកចូលរួមបង្កភាពសប្បាយរីករាយយ៉ាងខ្លាំងផងដែរ។
ពេលដល់ពិធីបោះបាច់ផ្កាកូនក្រមុំមកដល់ គឺមានតារាៗជាច្រើនដួងបានតម្រង់ជួរគ្នាចាំចាប់យកបាច់ផ្កានេះ ព្រោះតែក្នុងពិធីរៀបការរបស់គូស្នេហ៍នីមួយៗគេតែងមានជំនឿថា បាច់ផ្ការបស់កូនក្រមុំនឹងជួយនាំសំណាងដល់អ្នកដែលមិនទាន់មានស្នេហា ឱ្យឆាប់បានដល់គូស្រករនឹងគេ។
ជាក់ស្តែង ពេល Janie បោះបាច់ផ្កា គឺបានធ្លាក់ទៅដៃរបស់តារាសម្តែងស្រីមេម៉ាយរូបស្រស់ Wonsen ដែលឈរនៅជួរខាងមុខគេ ខណៈនៅក្នុងនោះដែរ គេក៏ឃើញមានតារាសម្តែងស្រីល្បីៗដទៃទៀតដូចជា Anne Yaya Kimberley និង Ploy ជាដើម។
ចង់ដឹងទិដ្ធភាពមានភាពរីករាយយ៉ាងណាទស្សនារូបភាពនិងវីដេអូខាងក្រោម៖