Home ពត៍មានថ្មីៗ កម្សាន្ត អីយ៉ាស់!អនាគតម្តាយក្មេករបស់តារាសម្ដែង ដាដាវ បង្ហោះរូបកូនប្រសារស្លៀកប៊ីគីនីនៅសមុទ្រសរសើរកូនមិនដាច់ពីមាត់

អីយ៉ាស់!អនាគតម្តាយក្មេករបស់តារាសម្ដែង ដាដាវ បង្ហោះរូបកូនប្រសារស្លៀកប៊ីគីនីនៅសមុទ្រសរសើរកូនមិនដាច់ពីមាត់

200

ប្រិយមិត្តមួយចំនួនប្រាកដជាធ្លាប់បានស្គាល់ហើយតួស្រីរឿង «​មុនស្នេហ៍ប្រធានថ្នាក់តូច» ដែលផ្សព្វផ្សាយពីផលិតផលថែរក្សាសម្រស់ បានបង្ហោះរូបជាច្រើនស្លឹកដែលនាងបានទៅលំហែរកាយជាមួយគូស្នេហ៍របស់នាងនៅបរទេសដែលបង្ហាញឈុត ប៊ីគីនីជាច្រើននឹងរាងដ៏ស្រលូនស្អាតផងដែរ។

 

បន្ទាប់ពីបានបង្ហោះរូបជាច្រើនជាមួយភាពសិចស៊ីនៅឆ្នេរសមុទ្ររួចមក អនាគតម្តាយក្មេករបស់កញ្ញា ដាដាវ ក៏បានយករូបទាំងនោះទៅផុសសារជាថ្មីជាមួយនិងខ្លឹមសារវែងអន្លាយរៀបរាប់ពីអនាគតកូនប្រសារថា​៖ «​Daa Dao ថតរូប 10សន្លឹកនេះស្អាតហើយគួរអោយស្រលាញខ្លាំងណាស់កូន😘😘មានអ្នកណាច្រណែនអនាគតកូនប្រសារខ្ញុំទេចាស៎តែខ្ញុំពេញចិត្ត អនាគតកូនប្រសារខ្ញុំពិតជាស្អាតខ្លាំងណាស់ទាន់សម័យណាស់កូនមាស កូនធ្វើអ្វីក៏មិនខុសដែរយើងត្រូវតែរស់នៅក្នុងសង្គមថ្មីចូរស្ទឹងតាមបទចូលស្រុកតាមទេស កុំស្រែៗដូចគេគិតថាខូចប្រពៃណីខ្មែរព្រោះយើងទៅសមុទ្រមិនមែនទៅវត្តទេណាកូនចាំបាច់ស្លៀកពាក់ហូលផាមួងឬអាវកក្អមខោជើងវែងដើម្បីហែលទឹកទេ ព្រោះសម័យឥឡូវជឿនលឿនខ្លាំងណាស់កូន ក្នុងនាមម៉ែជាអនាគតម្ដាយក្មេកពេញចិត្តនឹងចង់ឲ្យកូនធ្វើអ្វីដែលកូនស្រលាញ់ពេញចិត្ត ម៉ាក់មិនអាត្មានិយមគិតដូចអ្នកដទៃ ហើយមិនមើលងាយកូនគេទេយើងត្រូវទុកកូនគេដូចកូនខ្លួនឯងព្រោះជាមនុស្សស្រីដូចគ្នា យើងចង់ស្អាតគេក៏ចង់ស្អាតហេតុអី្វអាត្មានិយមធ្វើអី្វ គ្រាន់តែស្លៀកពាក់ប៉ុណ្ណឹងដូចជាមិនមានអី្វអស្ចារ្យទេ កុំឱ្យតែស្រាតមុជទឹកបានថាអាម៉ាស់មុខដូនតា កូនស្រីសំណប់»។

ខណៈដែលអនាគតម្ដាយក្មេងបង្ហោះរៀបរាប់បែបនេះសមីខ្លួនក៏មានការពេញចិត្តនឹងសរសើរទឹកចិត្តម្តាយក្មេកយ៉ាងខ្លាំងផងដែរ ហើយក៏ទទួលបានការចែករំលែកតៗជាច្រើនដែលសរសើរម្តាយក្មេកកញ្ញាថា ជាម្តាយក្មេកទាន់សម័យដែលកូនស្រីគ្រប់រូបចង់បាន៕