Home ពត៍មានថ្មីៗ កម្សាន្ត អុញនោះទៀតហើយ!លោក បញ្ញា សិទ្ធ តារាចម្រៀងនិងសម្ដែងត្រូវបានផេក Sound Club ទាមទារចេញមុខបកស្រាយរឿងលុយ

អុញនោះទៀតហើយ!លោក បញ្ញា សិទ្ធ តារាចម្រៀងនិងសម្ដែងត្រូវបានផេក Sound Club ទាមទារចេញមុខបកស្រាយរឿងលុយ

494

កាលពីមួយរយៈមុនលោក បញ្ញា សិទ្ធ តារាចម្រៀងនិងសម្ដែង ធ្លាប់បាននារីម្នាក់បកអាក្រាតរឿងលុយនេះម្ដងរួចហើយ ឥលូវនេះត្រូវផេករបស់ក្លឹបកំសាន្ត Sound Club បានបង្ហោះព៌តមានបកអាក្រាតចំៗតែម្ដង។

តាមរយៈផេករបស់ Sound Club ដែលទើបតែបានបង្ហោះរូបភាពជាមួយនិងសារមួយថា ៖ «សំណូមពរអោយលោក បញ្ញាសិទ្ធិ ដែលជាអតីតបុគ្គលិកសោនក្លឹបមកធ្វើការដោះស្រាយបំណុលដែលបានខ្ចីប្រាក់ចងការគេរួចក្រុមហ៊ុនបានជួយសងជំនួសក្នុងអំឡុងពេលបំពេញការងារមកទូទាត់សងក្រុមហ៊ុនវិញអោយគ្រប់ចំនួននៅក្នុងខែនេះ»

ព៌តមានលម្អិតយ៉ាងណានោះខាងលោក បញ្ញា សិទ្ធ  មិនទាន់ចេញមុខបកស្រាយនៅឡើយទេ៕