Home ពត៍មានថ្មីៗ អ្នកដឹងទេថាការរួមភេទឲ្យបានញឹកញាប់អាចព្យាបាលជម្ងឺរហូតដល់ទៅ១០មុខ

អ្នកដឹងទេថាការរួមភេទឲ្យបានញឹកញាប់អាចព្យាបាលជម្ងឺរហូតដល់ទៅ១០មុខ

1815

មនុស្ស​ជាច្រើនមិនសូវ​បានដឹង​ឮ​ពី​អត្ថប្រយោជន៍​នៃ​ការរួមភេទទេ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា អ្នក​អាច​ព្យាបាល​ជំងឺ​បាន​ច្រើន​មុខ​ដោយ​គ្រាន់តែ​រួមភេទ​ឱ្យ​បាន​ញឹកញាប់។ ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការរួមភេទញឹកញាប់ ដែលអាចព្យាបាលជម្ងឺបានរហូតដល់ទៅ១០មុខផងដែរ។

1.ជម្ងឺឈឺក្បាល

រួមរ័ក្ស​មាន​ប្រសិទ្ធិភាពបំផុត​ជួយ​បំបាត់​អាការៈ​ឈឺក្បាល ព្រោះ​វា​បញ្ចេញ​អរម៉ូន​អុកស៊ីតូស៊ីន និង​បង្កើន​អង់ដូភីន។ អរម៉ូន​ទាំងនេះ​ជួយ​សម្រួល​រាងកាយ និង​អារម្មណ៍​ឱ្យ​ធូរស្បើយ។

2.ជម្ងឺបេះដូង

យោង​តាម​អ្នកជំនាញ​បាន​បង្ហាញ​ថា វា​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​គាំង​បេះដូង និង​បញ្ហា​បេះដូង​ផ្សេងៗ​ទៀត។

3.កាត់បន្ថយអារម្មណ៍តានតឹង

បង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង ព្រោះ​រឿង​លើ​គ្រែ​ពិតជា​ពូកែ​សក្តិសិទ្ធ​បំបាត់​អារម្មណ៍​ក្រៀមក្រំ​មែន។

4.កាត់បន្ថយការដេកមិនលក់

នៅពេល​អ្នក​បាន​រួមភេទ​ដល់​ចំណុច​កំពូល អារម្មណ៍​តប់ប្រមល់​នឹង​ត្រូវបាន​បញ្ចេញ​មក​អស់ ហើយ​ធ្វើឱ្យ​គេងលក់​ស្កប់ស្កល់។

5.លេចនោម

ការរួមភេទ​ធម្មតា​ជួយ​ប្រឆាំង​នឹង​ជំងឺ​លេចនោម ព្រោះ​វា​ទៅ​ពង្រឹង​អាងត្រគាក និង​រារាំង​ដល់​ការលេច​នោម​ដាក់​ខោ។

6.ផ្តាសាយធំ

ការរួមភេទអាចផលិត​អាំងស៊ុយលីន​ក្នុង​ពេល​មាន​ក្តីសុខ។

7.ធ្វើអោយស្បែកភ្លឺរលោង

ឡើង​ឋានសួគ៌​ជាមួយ​គូស្នេហ៍​ក៏​ធ្វើឱ្យ​ស្បែក​អ្នក​ស​ម៉ត់រលោង​ស្អាត ព្រោះ​វា​បញ្ចេញ​ជាតិពុល​ដែល​ប៉ះពាល់ដល់​រូបសម្បត្តិ​របស់​ស្បែក។

8.ឈឺសាច់ដុំ

បើ​អ្នក​ចង់​បំបាត់​អាការៈ​ឈឺ​សាច់ដុំ ឡើង​គ្រែ​ជាមួយគ្នា​ជា​ដំណោះស្រាយ​ព្រោះ​វា​ជា​លំហាត់ប្រាណ​ដ៏អស្ចារ្យ​ជួយ​ព្យាបាល​បញ្ហា​ឈឺ​សាច់ដុំ និង​ឈឺ​សន្លាក់។

9.ប្រូស្តាត

វា​ក៏​ជួយ​កាត់បន្ថយ​ពី​ជំងឺ​មហារីក​ប្រូស្តាត។ វា​ជា​ឧបសគ្គ​ការពារ​ប្រឆាំង​នឹង​ដុំសាច់។

10.មហារីកសុដន់

វា​ជា​រនាំង​ការពារ​ពី​ជំងឺ​មហារីក​សុដន់​ដូចគ្នា​នឹង​ប្រូស្តាត​ដែរ។ ការលេង​សុដន់​នឹង​ធ្វើឱ្យ​ស្ត្រី​បញ្ចេញ​អរម៉ូន​អុកស៊ីតូស៊ីន​ដែល​ជួយ​ការពារ​ពី​មហារីក​កើតឡើង៕